ព្រះត្រៃបិដក ភាគ ៦៩

ដោយ​អំណាច​ការ​ដឹង​ច្បាស់​នូវ​សេចក្ដីសុខ​ ហើយ​ដកដង្ហើម​ចេញ ដោយអំណាច​ការ​ដឹង​ច្បាស់​នូវ​សេចក្ដីសុខ ហើយ​ដកដង្ហើម​ចូល​ ដោយអំណាច​ការ​ដឹង​ច្បាស់​នូវ​ចិត្តសង្ខារ ហើយ​ដក​ដង្ហើមចេញ​ ដោយអំណាច​ការ​ដឹង​ច្បាស់​នូវ​ចិត្តសង្ខារ ហើយ​ដក​ដង្ហើមចូល​ ដោយអំណាច​ការ​ញុំាង​ចិត្ត​សង្ខារ​ឲ្យ​ស្ងប់ ហើយ​ដកដង្ហើម​ចេញ ដោយអំណាច​ការ​ញុំាង​ចិត្តសង្ខារ​ឲ្យ​ស្ងប់​ ហើយ​ឲ្យ​ដកដង្ហើម​ចូល​ ដោយអំណាច​ការ​ដឹង​ច្បាស់​នូវ​ចិត្ត ហើយ​ដកដង្ហើម​ចេញ ដោយ​អំណាច​ការ​ដឹង​ច្បាស់​នូវ​ចិត្ត​ ហើយ​ដកដង្ហើម​ចូល ដោយ​អំ​ណា​ចការញុំាង​ចិត្ត​ឲ្យ​រីករាយ ហើយ​ដកដង្ហើម​ចេញ ដោយ​អំណាច​ការ​ញុំាង​ចិត្ត​ឲ្យ​រីករាយ​ ហើយ​ដកដង្ហើម​ចូល ដោយអំណាច​ការ​តាំងចិត្ត​ឲ្យ​មាំ ។បេ។ ការ​ញុំាង​ចិត្ត​ឲ្យ​ផុត​ស្រឡះ ការ​ឃើ​ញរឿយៗ​ ថា​មិន​ទៀង ការ​ឃើ​ញរឿយៗ នូវ​វិ​រាគៈ កា​រឃើ​ញរឿយៗ នូវ​និរោធៈ​ ការ​ឃើ​ញរឿយៗ នូវ​បដិ​និ​ស្ស​គ្គៈ​ ​; (ធម៌​ជា​គ្រឿង​លះ​បង់​នូវ​កិលេស​) ហើយ​ដកដង្ហើម​ចេញ ដោយអំណាច​កិរិយា​ឃើញ​នូវ​បដិ​និ​ស្ស​គ្គៈ ហើយ​ដក​ដង្ហើមចូល ឈ្មោះថា​សមាធិ ញាណ​រមែង​កើតឡើង​ ដោយអំណាច​នៃ​សមាធិ​នោះ អាសវៈ​ទាំងឡាយ រមែង​អស់​ដោយ​ញាណ​នោះ ព្រោះហេតុនោះ សមថៈ (ការ​ស្ងប់​ គឺ​សមាធិ កើត​) មុន​ ញាណ (កើត​) ក្រោយ ការ​អស់​នៃ​អាសវៈ​ទាំងឡាយ​ រមែង​កើតមាន​ដោយ​ញាណ​នោះ ហេតុ​នោះ លោក​ពោល​ថា
ថយ | ទំព័រទី ២១៩ | បន្ទាប់
ID: 637361445247984699
ទៅកាន់ទំព័រ៖