ព្រះត្រៃបិដក ភាគ ៦៩
មរណៈ ត្រូវដឹងច្បាស់ សេចក្តីសោក ត្រូវដឹងច្បាស់ សេចក្តីខ្សឹកខ្សួល ត្រូវដឹងច្បាស់ សេចក្តីតានតឹង ត្រូវដឹងច្បាស់។ ការមិនកើតឡើង ត្រូវដឹងច្បាស់ ការមិនប្រព្រឹត្តិទៅ ត្រូវដឹងច្បាស់ ការមិនកំណត់ ត្រូវដឹងច្បាស់ ការមិនប្រមូលមក គឺកម្មដែលមិនមែនជាហេតុនៃបដិសន្ធិតទៅទៀត ត្រូវដឹងច្បាស់ ការមិនមានបដិសន្ធិ ត្រូវដឹងច្បាស់ ការមិនមានគតិ ត្រូវដឹងច្បាស់ ការមិនកើតឡើង ត្រូវដឹងច្បាស់ ការមិនប្រព្រឹត្តិទៅ (នៃវិបាក) ត្រូវដឹងច្បាស់ ការមិនមានជាតិ ត្រូវដឹងច្បាស់ ការមិនមានជរា ត្រូវដឹងច្បាស់ ការមិនមានព្យាធិ ត្រូវដឹងច្បាស់ ការមិនស្លាប់ ត្រូវដឹងច្បាស់ ការមិនសោក ត្រូវដឹងច្បាស់ ការមិនខ្សឹកខ្សួល ត្រូវដឹងច្បាស់ ការមិនតានតឹង ត្រូវដឹងច្បាស់។
[១៧] ការកើតឡើង បុគ្គលត្រូវដឹងច្បាស់ ការមិនកើតឡើង ត្រូវដឹងច្បាស់ ការប្រព្រឹត្តិទៅ ត្រូវដឹងច្បាស់ ការមិនប្រព្រឹត្តិទៅ ត្រូវដឹងច្បាស់ ការកំណត់ ត្រូវដឹងច្បាស់ ការប្រមូលមកគឺកម្មដែលជាហេតុនៃបដិសន្ធិតទៅទៀត ត្រូវដឹងច្បាស់ ការមិនប្រមូលមក គឺកម្មដែលមិនមែនជាហេតុនៃបដិសន្ធិតទៅទៀត ត្រូវដឹងច្បាស់ បដិសន្ធិ ត្រូវដឹងច្បាស់ ការមិនមានបដិសន្ធិ ត្រូវដឹងច្បាស់ គតិ ត្រូវដឹងច្បាស់ ការមិនមានគតិ ត្រូវដឹងច្បាស់ ការកើតឡើង ត្រូវដឹងច្បាស់
ID: 637358715380892520
ទៅកាន់ទំព័រ៖