ព្រះត្រៃបិដក ភាគ ៦៩
បញ្ញាក្នុងការផ្ដាច់បង់នូវអាសវៈ ព្រោះចិត្តបរិសុទ្ធដោយការមិនរាយមាយ ឈ្មោះថាអានន្ដរិកសមាធិញ្ញាណ។
[២១៤] សំនួរត្រង់ពាក្យថា អាសវៈទាំងឡាយ តើអាសវៈទាំងឡាយនោះ អ្វីខ្លះ។ កាមាសវៈ ភវាសវៈ ទិដ្ឋាសវៈ អវិជ្ជាសវៈ។
អាសវៈទាំងឡាយនុ៎ះ អស់ក្នុងធម៌ណា។ ទិដ្ឋាសវៈ រមែងអស់មិនមានសេសសល់ កាមាសវៈដែលញុំាងសត្វឲ្យទៅកាន់អបាយ រមែងអស់ ភវាសវៈដែលញុំាងសត្វឲ្យទៅកាន់អបាយ រមែងអស់ អវិជ្ជាសវៈដែលញុំាងសត្វឲ្យទៅកាន់អបាយ រមែងអស់ ដោយសោតាបត្តិមគ្គ អាសវៈទាំងឡាយនុ៎ះ រមែងអស់ក្នុងធម៌នុ៎ះឯង។
កាមាសវៈដ៏គ្រោតគ្រាត រមែងអស់ ភវាសវៈដែលឋិតនៅជាមួយនឹងកាមាសវៈនោះ រមែងអស់ អវិជ្ជាសវៈដែលឋិតនៅជាមួយនឹងភវាសវៈនោះ រមែងអស់ ដោយសកទាគាមិមគ្គ អាសវៈទាំងឡាយនុ៎ះ រមែងអស់ក្នុងធម៌នុ៎ះឯង។
កាមាសវៈ រមែងអស់មិនមានសេសសល់ ភវាសវៈដែលឋិតនៅជាមួយនឹងកាមាសវៈ នោះ រមែងអស់ អវិជ្ជាសវៈដែលឋិតនៅជាមួយនឹងភវាសវៈនោះ រមែងអស់ដោយអនាគាមិមគ្គ អាសវៈទាំងឡាយនុ៎ះ រមែងអស់ក្នុងធម៌នុ៎ះឯង។
ID: 637361445726483674
ទៅកាន់ទំព័រ៖