ព្រះត្រៃបិដក ភាគ ៦៩

 ភវាសវៈ​ រមែង​អស់ មិន​មាន​សេសសល់ អវិជ្ជា​សវៈ​រមែង​អស់ មិន​មាន​សេសសល់ ដោយ​អរហត្តមគ្គ អាស​វៈ​ទាំងឡាយ​នុ៎ះ រមែង​អស់​ក្នុង​ធម៌​នុ៎ះឯង ដែល​ឈ្មោះថា​ ញាណ ដោយ​អត្ថ​ថា​ដឹង​នូវ​ធម៌​នោះ ឈ្មោះថា​បញ្ញា ដោយ​អត្ថ​ថា​ដឹង​ច្បាស់​នូវ​ធម៌​នោះ​ ហេតុ​នោះ លោក​ពោល​ថា បញ្ញា​ក្នុង​ការ​ផ្ដាច់បង់​នូវ​អាសវៈ ព្រោះ​ចិត្ត​បរិសុទ្ធ​ដោយ​ការ​មិន​រាយមាយ ឈ្មោះថា​អា​នន្ដ​រិក​សមាធិ​ញ្ញាណ។
 [២១៥​] បញ្ញា គឺ​ទស្សនា​ធិប​តេយ្យ (សេចក្ដី​ឃើញ​ជាធំ​) ផង​ ការបាន​នូវ​វិហារធម៌ ដ៏​ស្ងប់​ និង​សេចក្តី​ចុះចិត្តស៊ប់​ក្នុង​ធម៌​ដ៏​ឧត្តម​ផង​ ឈ្មោះថា​អរ​ណវិហារ​ញ្ញាណ តើ​ដូចម្ដេច។ ពាក្យ​ថា ទស្សនា​ធិប​តេយ្យ គឺ​ការ​ឃើ​ញរឿយៗ ថា​មិន​ទៀង​ ឈ្មោះថា​ទស្សនា​ធិប​តេយ្យ ការ​ឃើ​ញរឿយៗ ថា​ជា​ទុក្ខ​ ឈ្មោះថា​ទស្សនា​ធិប​តេយ្យ ការ​ឃើ​ញរឿយៗ ថា​មិនមែន​ខ្លួន ឈ្មោះថា​ទស្សនា​ធិប​តេយ្យ ការ​ឃើ​ញរឿយៗ​ ក្នុង​រូប​ថា​មិន​ទៀង ឈ្មោះថា​ទស្សនា​ធិប​តេយ្យ​ ការ​ឃើ​ញរឿយៗ ក្នុង​រូប​ថា​ជា​ទុក្ខ ឈ្មោះថា​ទស្សនា​ធិប​តេយ្យ ការ​ឃើ​ញរឿយៗ​ ក្នុង​រូប​ថា​មិនមែន​ខ្លួន ឈ្មោះថា​ទស្សនា​ធិប​តេយ្យ ការ​ឃើ​ញរឿយៗ​ ក្នុង​វេទនា។បេ។ ក្នុង​សញ្ញា ក្នុង​សង្ខារ ក្នុង​វិញ្ញាណ ក្នុង​ចក្ខុ។បេ។ ក្នុង​ជរាមរណៈ ថា​មិន​ទៀង​ ឈ្មោះថា​ទស្សនា​ធិប​តេយ្យ ការ​ឃើ​ញរឿយៗ ក្នុង​ជរាមរណៈ ថា​ជា​ទុក្ខ
ថយ | ទំព័រទី ២២១ | បន្ទាប់
ID: 637361446110752206
ទៅកាន់ទំព័រ៖