ព្រះត្រៃបិដក ភាគ ៦៩

ឈ្មោះថា​ទស្សនា​ធិប​តេយ្យ​ ការ​ឃើ​ញរឿយៗ ក្នុង​ជរាមរណៈ ថា​មិនមែន​ខ្លួន ឈ្មោះថា​ទស្សនា​ធិប​តេយ្យ។
 [២១៦​] ពាក្យ​ថា ការបាន​នូវ​វិហារធម៌​ដ៏​ស្ងប់ គឺ​វិហារធម៌​ដ៏​សូន្យ​ចាក​កិលេស​ ឈ្មោះថា​ការបាន​នូវ​វិហារធម៌​ដ៏​ស្ងប់ វិហារធម៌​មិន​មាន​និមិត្ត ឈ្មោះថា​ការបាន​នូវ​វិហារធម៌​ដ៏​ស្ងប់​ វិហារធម៌​មិន​មាន​បណិធិ ឈ្មោះថា​ការបាន​នូវ​វិហារធម៌​ដ៏​ស្ងប់។
 ពាក្យ​ថា​ សេចក្ដី​ចុះចិត្តស៊ប់​ក្នុង​ធម៌​ដ៏​ឧត្តម គឺ​សេចក្ដី​ចុះចិត្តស៊ប់​ក្នុង​ព្រះនិព្វាន​ដ៏​សូន្យ​ ចាក​កិលេស ឈ្មោះថា​សេចក្ដី​ចុះចិត្តស៊ប់​ក្នុង​ធម៌​ដ៏​ឧត្តម សេចក្ដី​ចុះចិត្តស៊ប់​ក្នុង​ព្រះនិព្វាន​ មិន​មាន​និមិត្ត ឈ្មោះថា​សេចក្ដី​ចុះចិត្តស៊ប់​ក្នុង​ធម៌​ដ៏​ឧត្តម​ សេចក្ដី​ចុះចិត្តស៊ប់​ក្នុង​ធម៌​មិន​មាន បណិធិ ឈ្មោះថា​សេចក្ដី​ចុះចិត្តស៊ប់​ក្នុង​ធម៌​ដ៏​ឧត្តម។
 ពាក្យ​ថា​ អរ​ណវិហារ គឺ​បឋមជ្ឈាន ឈ្មោះថា​អរ​ណវិហារ ទុតិយជ្ឈាន ឈ្មោះថា​អរ​ណវិហារ តតិយជ្ឈាន​ ឈ្មោះថា​អរ​ណវិហារ ចតុ​ត្ដ​ជ្ឈាន ឈ្មោះថា​អរ​ណវិហារ អាកាសានញ្ចាយតន​សមាបត្តិ ឈ្មោះថា​អរ​ណវិហារ។បេ។ នេវ​សញ្ញា​នា​សញ្ញា​យត​នសមាបត្តិ ឈ្មោះថា​អរ​ណវិហារ។
 សំនួរ​ត្រង់​ពាក្យ​ថា​ អរ​ណវិហារ តើ​អរ​ណវិហារ ដោយ​អត្ថ​ដូចម្ដេច។
ថយ | ទំព័រទី ២២២ | បន្ទាប់
ID: 637361446548621828
ទៅកាន់ទំព័រ៖