ព្រះត្រៃបិដក ភាគ ៦៩

 សភាវៈ​នាំចេញ​នូវ​នីវរណធម៌​ទាំងឡាយ​ដោយ​បឋមជ្ឈាន​ ឈ្មោះថា​អរ​ណវិហារ សភាវៈ​នាំចេញ​នូវ​វិតក្កៈ​ និង​វិចារៈ ដោយ​ទុតិយជ្ឈាន ឈ្មោះថា​អរ​ណវិហារ សភាវៈ​នាំចេញ​នូវ​បីតិ​ដោយ​តតិយជ្ឈាន​ ឈ្មោះថា​អរ​ណវិហារ សភាវៈ​នាំចេញ​នូវ​សុខ និង​ទុក្ខ​ដោយ​ចតុត្ថជ្ឈាន ឈ្មោះថា​អរ​ណវិា​ហារ សភាវៈ​នាំចេញ​នូវ​រូបសញ្ញា​ បដិឃ​សញ្ញា និង​នានត្ត​សញ្ញា ដោយ​អាកាសានញ្ចាយតន​សមាបត្តិ​ ឈ្មោះថា​អរ​ណវិហារ សភាវៈ​នាំចេញ​នូវ​អាកាសានញ្ចាយតន​សញ្ញា ដោយ​វិ​ញ្ញាណ​ញ្ចា​យត​នសមាបត្តិ​ ឈ្មោះថា​អរ​ណវិហារ សភាវៈ​នាំ​ចេញ​នូវ​វិ​ញ្ញាណ​ញ្ចា​យត​នសញ្ញា​ ដោយ​អា​កិ​ញ្ចញ្ញា​យត​នសមាបត្តិ ឈ្មោះថា​អរ​ណវិហារ សភាវៈ​នាំចេញ​នូវ​អា​កិ​ញ្ចញ្ចា​យត​នសញ្ញា​ ដោយ​នេវ​សញ្ញា​នា​សញ្ញា​យត​នសមាបត្តិ ឈ្មោះ​ថា​អរ​ណវិហារ នេះ​ឈ្មោះថា​អរ​ណវិហារ ដែល​ឈ្មោះថា​ញាណ​ ដោយ​អត្ថ​ថា​ដឹង​នូវ​ធម៌​នោះ ឈ្មោះថា​បញ្ញា ដោយ​អត្ថ​ថា​ដឹង​ច្បាស់​នូវ​ធម៌​នោះ​ ហេតុ​នោះ លោក​ពោល​ថា បញ្ញា​គឺ​ទស្សនា​ធិប​តេយ្យ​ផង​ ការបាន​នូវ​វិហារធម៌​ដ៏​ស្ងប់ និង​សេចក្ដី​ចុះចិត្តស៊ប់​ក្នុង​ធម៌​ដ៏​ឧត្តម​ផង​ ឈ្មោះថា​អរ​ណវិហារ​ញ្ញាណ។
 [២១៧​] បញ្ញា​ដែល​មាន​ភាព​ស្ទាត់ជំនាញ ព្រោះ​ហេតុប្រ​កប​ដោយ​កំឡាំង ២ ផង ព្រោះ​ការ​ស្ងប់​រម្ងាប់​នៃ​សង្ខារ ៣ ផង ព្រោះ​ញាណ​ចរិយា​ទាំង ១៦ ផង ព្រោះ​សមាធិ​ចរិយា​ទាំង ៩ ផង ឈ្មោះថា​និរោធ​សមាបត្តិ​ញ្ញាណ​ តើ​ដូចម្ដេច។
ថយ | ទំព័រទី ២២៣ | បន្ទាប់
ID: 637361446894134867
ទៅកាន់ទំព័រ៖