ព្រះត្រៃបិដក ភាគ ៦៩

 ពាក្យ​ថា​ ដោយ​កំឡាំង ២ គឺ កម្លាំង​មាន ២ យ៉ាង គឺ កម្លាំង​សមថៈ ១ កម្លាំង​វិបស្សនា​ ១។
 [២១៨​] កំឡាំង​សមថៈ តើ​ដូចម្ដេច។ ការ​មិន​រាយមាយ គឺ​ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ ដោយអំណាច​នៃ​នេក្ខម្មៈ​ ឈ្មោះថា​កំឡាំង​សមថៈ ការ​មិន​រាយមាយ គឺ​ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ ដោយអំណាច​នៃ​ការ​មិន​ព្យាបាទ​ ឈ្មោះថា​កំឡាំង​សមថៈ ការ​មិន​រាយមាយ គឺ​ភាព​នៃ​ចិត្ត​មាន​អារ្មណ៍​តែមួយ ដោយអំណាច​នៃ​អាលោក​សញ្ញា​ ឈ្មោះថា​កំឡាំង​សមថៈ ការ​មិន​រាយមាយ គឺ​ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ​ ដោយ​អំណាច​នៃ​ការ​មិន​រាយមាយ ឈ្មោះថា​កំឡាំង​សមថៈ។បេ។ ការ​មិន​រាយមាយ​ គឺ​ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ ដោយអំណាច​នៃ​កិរិយា​ឃើ​ញរឿយៗ​ នូវ​ធម៌​ជា​គ្រឿង​លះបង់​នូវ​កិលេស​ ហើយ​ដកដង្ហើម​ចេញ ឈ្មោះថា​កំឡាំង​សមថៈ ការ​មិន​រាយមាយ គឺ​ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ ដោយអំណាច​នៃ​កិរិយា​ឃើ​ញរឿយៗ​ នូវ​ធម៌​ជា​គ្រឿង​លះបង់​នូវ​កិលេស ហើយ​ដកដង្ហើម​ចូល ឈ្មោះថា​កំឡាំង​សមថៈ។
 [២១៩​] សំនួរ​ត្រង់​ពាក្យ​ថា កំឡាំង​សមថៈ តើ​កំឡាំង​សមថៈ ដោយ​អត្ថ​ដូចម្ដេច។ ធម្មជាតិ​មិន​កំរើក​ ក្នុង​នីវរណធម៌ ដោយ​បឋមជ្ឈាន ឈ្មោះថា​កំឡាំង​សមថៈ ធម្មជាតិ​មិន​កំរើក​ ក្នុង​វិតក្កៈ និង​វិចារៈ ដោយ​ទុតិយជ្ឈាន ឈ្មោះថា​កំឡាំង​សមថៈ
ថយ | ទំព័រទី ២២៤ | បន្ទាប់
ID: 637361447331691954
ទៅកាន់ទំព័រ៖