ព្រះត្រៃបិដក ភាគ ៦៩

សមថៈ​ ធម្មជាតិ​មិន​កម្រើក​ក្នុង​បីតិ​ ដោយ​តតិយជ្ឈាន ឈ្មោះថា​កម្លាំង​សមថៈ ធម្មជាតិ​មិន​កម្រើក​ក្នុង​សុខ និង​ទុក្ខ ដោយ​ចតុត្ថជ្ឈាន ឈ្មោះថា​កម្លាំង​សមថៈ​ ធម្មជាតិ​មិន​កម្រើក​ក្នុង​រូបសញ្ញា ក្នុង​បដិឃ​សញ្ញា​ក្នុង​នានត្ត​សញ្ញា ដោយ​អាកាសានញ្ចាយតន​សមាបត្តិ​ ឈ្មោះថា​កម្លាំង​សមថៈ​ ធម្មជាតិ​មិន​កម្រើក​ក្នុង​អាកាសានញ្ចាយតន​សញ្ញា​ ដោយ​វិ​ញ្ញាណ​ញ្ចា​យត​នសមាបត្តិ ឈ្មោះ​ថា​កម្លាំង​សមថៈ ធម្មជាតិ​មិន​កម្រើក​ក្នុង​វិ​ញ្ញាណ​ញ្ចា​យត​នសញ្ញា​ ដោយ​អា​កិ​ញ្ចញ្ញា​យត​នសមាបត្តិ ឈ្មោះថា​កម្លាំង​សមថៈ ធម្មជាតិ​មិន​កម្រើក​ក្នុង​អា​កិ​ញ្ចញ្ញា​យត​នសញ្ញា​ ដោយ​នេវ​សញ្ញា​នា​សញ្ញា​យត​នសមាបត្តិ ឈ្មោះថា​កម្លាំង​សមថៈ​ ធម្មជាតិ​មិន​កម្រើក មិន​ឃ្លេងឃ្លោង​ មិន​ញាប់ញ័រ ក្នុង​ឧទ្ធច្ចៈ​ផង ក្នុង​កិលេស​ដែល​ប្រកបដោយ​ឧទ្ធច្ចៈ​ផង ក្នុង​ខន្ធ​ផង​ ឈ្មោះថា​កម្លាំង​សមថៈ នេះ​កម្លាំង​សមថៈ។
 [២២០​] កម្លាំង​វិបស្សនា តើ​ដូចម្ដេច។ ការ​ឃើ​ញរឿយៗ ថា​មិន​ទៀង ឈ្មោះថា​កម្លាំង​វិបស្សនា ការ​ឃើ​ញរឿយៗ ថា​ជា​ទុក្ខ​ ឈ្មោះថា​កម្លាំង​វិបស្សនា ការ​ឃើ​ញរឿយៗ ថា​មិនមែន​ខ្លួន ឈ្មោះថា​កម្លាំង​វិបស្សនា ការ​ឃើ​ញរឿយៗ​ ថា​គួរ​នឿយណាយ ឈ្មោះថា​កម្លាំង​វិបស្សនា ការ​ឃើ​ញរឿយៗ​ ថា​ជា​គ្រឿង​ប្រាសចាក​តម្រេក ឈ្មោះថា​កម្លាំង​វិបស្សនា ការ​ឃើ​ញរឿយៗ ថា​ជាទី​រំលត់ទុក្ខ​ ឈ្មោះថា​កម្លាំង​វិបស្សនា
ថយ | ទំព័រទី ២២៥ | បន្ទាប់
ID: 637361447664703393
ទៅកាន់ទំព័រ៖