ព្រះត្រៃបិដក ភាគ ៦៩

ការ​ឃើ​ញរឿយៗ​ ថា គួរ​លះ​បង់ ឈ្មោះថា​កម្លាំង​វិបស្សនា ការ​ឃើ​ញរឿយៗ​ ថា​មិន​ទៀង​ក្នុង​រូប ឈ្មោះថា​កម្លាំង​វិបស្សនា។បេ។ ការ​ឃើ​ញរឿយៗ ថា ជា​គ្រឿង​លះបង់​ក្នុង​រូប ឈ្មោះថា​កម្លាំង​វិបស្សនា ការ​ឃើ​ញរឿយៗ ថា មិន​ទៀង​ក្នុង​វេទនា។បេ។ ក្នុង​សញ្ញា ក្នុង​សង្ខារ ក្នុង​វិញ្ញាណ ក្នុង​ចក្ខុ។បេ។ ក្នុង​ជរាមរណៈ​ ឈ្មោះថា​កម្លាំង​វិបស្សនា។បេ។ ការ​ឃើ​ញរឿយៗ ថា ជា​គ្រឿង​លះបង់​ក្នុង​ជរាមរណៈ ឈ្មោះថា​កម្លាំង​វិបស្សនា។
 [២២១​] សំនួរ​ត្រង់​ពាក្យ​ថា កម្លាំង​វិបស្សនា តើ​កម្លាំង​វិបស្សនា ដោយ​អត្ថ​ដូចម្ដេច។ ធម្មជាតិ​មិន​កម្រើក​ក្នុង​និច្ច​សញ្ញា ដោយ​អនិច្ចានុបស្សនា ឈ្មោះថា​កម្លាំង​វិបស្សនា​ ធម្មជាតិ​មិន​កម្រើក​ក្នុង​សុខ​សញ្ញា ដោយ​ទុ​ក្ខានុបស្ស​នា​ ឈ្មោះថា​កម្លាំង​វិបស្សនា ធម្មជាតិ​មិន​កម្រើក​ក្នុង​អនត្តសញ្ញា​ ដោយ​អនត្តានុបស្សនា ឈ្មោះថា​កម្លាំង​វិបស្សនា ធម្មជាតិ​មិន​កម្រើក​ក្នុង​សេចក្ដីត្រេកអរ​ ដោយ​និ​ព្វិ​ទានុ​បស្ស​នា ឈ្មោះថា​កម្លាំង​វិបស្សនា ធម្មជាតិ​មិន​កម្រើក​ក្នុង​រាគៈ ដោយ​វិ​រា​គា​នុបស្ស​នា​ ឈ្មោះថា​កម្លាំង​វិបស្សនា ធម្មជាតិ​មិន​កម្រើក​ក្នុង​កិរិយា​កើតឡើង ដោយ​និ​រោ​ធានុ​បស្ស​នា ឈ្មោះថា​កម្លាំង​វិបស្សនា​ ធម្មជាតិ​មិន​កម្រើក​ក្នុង​សេចក្ដី​ប្រកាន់​មាំ ដោយ​បដិ​និ​ស្ស​គ្គា​នុបស្ស​នា​ ឈ្មោះថា​កម្លាំង​វិបស្សនា ធម្មជាតិ​មិន​កម្រើក មិន​ឃ្លេងឃ្លោង មិន​ញាប់ញ័រ​ក្នុង​អវិជ្ជា​ផង​ ក្នុង​កិលេស​ដែល​ប្រកបដោយ​អវិជ្ជា​ផង ក្នុង​ខន្ធ​ផង ឈ្មោះថា​កម្លាំង​វិបស្សនា នេះ​កម្លាំង​វិបស្សនា។
ថយ | ទំព័រទី ២២៦ | បន្ទាប់
ID: 637361447994433624
ទៅកាន់ទំព័រ៖