ព្រះត្រៃបិដក ភាគ ៦៩
សកទាគាមិមគ្គ ឈ្មោះថាញាណចរិយា សកទាគាមិផលសមាបត្តិ ឈ្មោះថាញាណចរិយា អនាគាមិមគ្គ ឈ្មោះថាញាណចរិយា អនាគាមិផលសមាបត្តិ ឈ្មោះថាញាណចរិយា អរហត្តមគ្គ ឈ្មោះថាញាណចរិយា អរហត្តផលសមាបត្តិ ឈ្មោះថាញាណចរិយា នេះញាណចរិយា ១៦។
[២២៤] សំនួរត្រង់ពាក្យថា សមាធិចរិយា ៩ តើសមាធិចរិយា ៩ ដូចម្ដេច។ បឋមជ្ឈាន ឈ្មោះថាសមាធិចរិយា ទុតិយជ្ឈាន ឈ្មោះថាសមាធិចរិយា ; តតិយជ្ឈាន ឈ្មោះថាសមាធិចរិយា ចតុត្ថជ្ឈាន ឈ្មោះថាសមាធិចរិយា អាកាសានញ្ចាយតនសមាបត្តិ វិញ្ញាណញ្ចាយតនសមាបត្តិ នេវសញ្ញានាសញ្ញាយតនសមាបត្តិ ឈ្មោះថាសមាធិចរិយា វិតក្កៈ វិចារៈ បីតិ សុខៈ និងចិត្តេកគ្គតា (ប្រព្រឹត្តទៅ) ដើម្បីប្រយោជន៍ដល់កិរិយាបាននូវបឋមជ្ឈាន។បេ។ វិតក្កៈ វិចារៈ បីតិ សុខៈ និងចិត្តេកគ្គតា (ប្រព្រឹត្តទៅ) ដើម្បីប្រយោជន៍ដល់កិរិយាបាននូវនេវសញ្ញានាសញ្ញាយតនសមាបត្តិ នេះសមាធិចរិយា ៩។
ID: 637361448665458510
ទៅកាន់ទំព័រ៖