ព្រះត្រៃបិដក ភាគ ៦៩
[២២៥] ពាក្យថា សេចក្ដីស្ទាត់ អធិប្បាយថា សេចក្ដីស្ទាត់មាន ៥ យ៉ាង គឺសេចក្ដីស្ទាត់ក្នុងការនឹក ១ សេចក្តីស្ទាត់ក្នុងការចូល ១ សេចក្ដីស្ទាត់ក្នុងការអធិដ្ឋាន ១ សេចក្ដីស្ទាត់ក្នុងការចេញ ១ សេចក្ដីស្ទាត់ក្នុងការពិចារណា ១។ បុគ្គលនឹកនូវបឋមជ្ឈានដែលខ្លួនប្រាថ្នា ក្នុងទីណា ប្រាថ្នាក្នុងកាលណា ប្រាថា្នត្រឹមណា សេចក្ដីយឺតយូរក្នុងការនឹកមិនមាន ហេតុនោះ ឈ្មោះថាសេចក្ដីស្ទាត់ក្នុងការនឹក បុគ្គលចូលកាន់បឋមជ្ឈាន ដែលខ្លួនប្រាថ្នាក្នុងទីណា ប្រាថ្នាក្នុងកាលណា ប្រាថ្នាត្រឹមណា សេចក្ដីយឺតយូរក្នុងការចូលមិនមាន ហេតុនោះ ឈ្មោះថាសេចក្ដីស្ទាត់ក្នុងការចូល បុគ្គលអធិដ្ឋាននូវបឋមជ្ឈានដែលខ្លួនប្រាថ្នា ក្នុងទីណា ប្រាថ្នាក្នុងកាលណា ប្រាថ្នាត្រឹមណា សេចក្ដីយឺតយូរក្នុងការអធិដ្ឋានមិនមាន ហេតុនោះ ឈ្មោះថាសេចក្ដីស្ទាត់ក្នុងការអធិដ្ឋាន បុគ្គលចេញអំពីបឋមជ្ឈាន ដែលខ្លួនប្រាថ្នាក្នុងទីណា ប្រាថ្នាក្នុងកាលណា ប្រាថា្នត្រឹមណា សេចក្ដីយឺតយូរក្នុងការចេញមិនមាន ហេតុនោះ ឈ្មោះថាសេចក្ដីស្ទាត់ក្នុងការចេញ បុគ្គលពិចារណានូវបឋមជ្ឈានដែលខ្លួនប្រាថា្នក្នុងទីណា ប្រាថា្នក្នុងកាលណា ប្រាថា្នត្រឹមណា សេចក្ដីយឺតយូរក្នុងការពិចារណាមិនមាន ហេតុនោះ ឈ្មោះថាសេចក្ដីស្ទាត់ក្នុងការពិចារណា បុគ្គលនឹកនូវទុតិយជ្ឈាន។បេ។ នូវនេវសញ្ញានាសញ្ញាយតនសមាបត្តិ ដែលខ្លួនប្រាថ្នាក្នុងទីណា
ID: 637361448954557947
ទៅកាន់ទំព័រ៖