ព្រះត្រៃបិដក ភាគ ៦៩
ការមិនកើតឡើង ត្រូវដឹងច្បាស់ ការប្រព្រឹត្តិទៅនៃវិបាក ត្រូវដឹងច្បាស់ ការមិនប្រព្រឹត្តិទៅ (នៃវិបាក) ត្រូវដឹងច្បាស់ ជាតិ ត្រូវដឹងច្បាស់ ការមិនមានជាតិ ត្រូវដឹងច្បាស់ ជរាត្រូវដឹងច្បាស់ ការមិនមានជរា ត្រូវដឹងច្បាស់ ព្យាធិ ត្រូវដឹងច្បាស់ ការមិនមានព្យាធិ ត្រូវដឹងច្បាស់ មរណៈ ត្រូវដឹងច្បាស់ ការមិនមានមរណៈ ត្រូវដឹងច្បាស់ សេចក្តីសោក ត្រូវដឹងច្បាស់ ការមិនមានសេចក្តីសោក ត្រូវដឹងច្បាស់ សេចក្តីខ្សឹកខ្សួល ត្រូវដឹងច្បាស់ ការមិនមានសេចក្តីខ្សឹកខ្សួល ត្រូវដឹងច្បាស់ សេចក្តីតានតឹង ត្រូវដឹងច្បាស់ ការមិនមានសេចក្តីតានតឹង ត្រូវដឹងច្បាស់។
[១៨] បុគ្គលត្រូវដឹងច្បាស់ថា ការកើតឡើងជាទុក្ខ ត្រូវដឹងច្បាស់ថា ការប្រព្រឹត្តិទៅជាទុក្ខ ត្រូវដឹងច្បាស់ថា ការកំណត់ (នូវសង្ខារ) ជាទុក្ខ ត្រូវដឹងច្បាស់ថា ការប្រមូលមក គឺកម្មដែលជាហេតុនៃបដិសន្ធិទៅទៀតជាទុក្ខ ត្រូវដឹងច្បាស់ថា បដិសន្ធិជាទុក្ខ ត្រូវដឹងច្បាស់ថា គតិជាទុក្ខ ត្រូវដឹងច្បាស់ថា ការកើតឡើងជាទុក្ខ ត្រូវដឹងច្បាស់ថា ការប្រព្រឹត្តិទៅនៃវិបាកជាទុក្ខ ត្រូវដឹងច្បាស់ថា ជាតិជាទុក្ខ ត្រូវដឹងច្បាស់ថា ជរាជាទុក្ខ ត្រូវដឹងច្បាស់ថា ព្យាធិជាទុក្ខ ត្រូវដឹងច្បាស់ថា មរណៈជាទុក្ខ ត្រូវដឹងច្បាស់ថា សេចក្តីសោកជាទុក្ខ ត្រូវដឹងច្បាស់ថា សេចក្តីខ្សឹកខ្សួលជាទុក្ខ ត្រូវដឹងច្បាស់ថា សេចក្តីតានតឹងជាទុក្ខ។
ID: 637358715724328848
ទៅកាន់ទំព័រ៖