ព្រះត្រៃបិដក ភាគ ៦៩
ប្រាថ្នាក្នុងកាលណា ប្រាថ្នាត្រឹមណា សេចក្ដីយឺតយូរក្នុងការនឹកមិនមាន ហេតុនោះ ឈ្មោះថាសេចក្ដីស្ទាត់ក្នុងការនឹក បុគ្គលចូលកាន់នេវសញ្ញានាសញ្ញាយតនសមាបត្តិ ដែលខ្លួនប្រាថ្នាក្នុងទីណា ប្រាថ្នាក្នុងកាលណា ប្រាថ្នាត្រឹមណា។បេ។ បុគ្គលអធិដ្ឋានចេញ ពិចារណា សេចក្ដីយឺតយូរក្នុងការពិចារណាមិនមាន ហេតុនោះ ឈ្មោះថាសេចក្ដីស្ទាត់ក្នុងការពិចារណា នេះឯង សេចក្ដីស្ទាត់ ៥ យ៉ាង ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាគឺភាវៈនៃសេចក្ដីស្ទាត់ ព្រោះហេតុប្រកបដោយកម្លាំងទាំង ២ ផង ដោយការស្ងប់រម្ងាប់សង្ខារ ៣ ផង ដោយញាណចរិយា ១៦ ផង ដោយសមាធិចរិយា ៩ ផង ឈ្មោះថានិរោធសមាបត្តិញ្ញាណ។
[២២៦] បញ្ញាក្នុងការបង្អស់ នូវការប្រព្រឹត្តទៅ នៃកិលេស និងខន្ធ របស់បុគ្គលអ្នកដឹងខ្លួន ឈ្មោះថាបរិនិព្វានញ្ញាណ តើដូចម្ដេច។ បុគ្គលដឹងខ្លួន ក្នុងលោកនេះ បង្អស់នូវការប្រព្រឹត្តទៅនៃកាមច្ឆន្ទៈដោយនេក្ខម្មៈ បង្អស់នូវការប្រព្រឹត្តទៅនៃព្យាបាទ ដោយអព្យាបាទ បង្អស់នូវការប្រព្រឹត្តទៅនៃថីនមិទ្ធៈ ដោយអាលោកសញ្ញា បង្អស់នូវការប្រព្រឹត្តទៅនៃឧទ្ធច្ចៈ ដោយអវិក្ខេបៈ បង្អស់នូវការប្រព្រឹត្តទៅនៃវិចិកិច្ឆា ដោយធម្មវវត្ថានៈ។បេ។
ID: 637361449291789579
ទៅកាន់ទំព័រ៖