ព្រះត្រៃបិដក ភាគ ៦៩
នៃអវិជ្ជា ដោយញាណ នៃអរតិ ដោយបាមុជ្ជៈ នៃនីវរណៈទាំងឡាយដោយបឋជ្ឈាន។បេ។ បង្អស់នូវការប្រព្រឹត្តទៅនៃកិលេសទាំងអស់ ដោយអរហត្តមគ្គ ម្យ៉ាងទៀត កាលបុគ្គលអ្នកដឹងខ្លួន និព្វានដោយអនុបាទិសេសនិព្វានធាតុ ការប្រព្រឹត្តទៅនៃចក្ខុនេះ រមែងអស់ទៅ ទាំងការប្រព្រឹត្តិដទៃនៃចក្ខុ ក៏មិនកើតឡើងដែរ ការប្រព្រឹត្តិទៅនៃសោតៈនេះ។បេ។ ការប្រព្រឹត្តិទៅនៃឃានៈ ការប្រព្រឹត្តិទៅនៃជិវ្ហា ការប្រព្រឹត្តិទៅនៃកាយ ការប្រព្រឹត្តិទៅនៃចិត្ត រមែងអស់ទៅ ទាំងការប្រព្រឹត្តិដទៃ នៃចិត្តក៏មិនកើតឡើងដែរ នេះឯងបញ្ញាក្នុងការបង្អស់នូវការប្រព្រឹត្តិទៅនៃកិលេស និងខន្ធ របស់បុគ្គលអ្នកដឹងខ្លួន ឈ្មោះថាបរិនិព្វានញ្ញាណ ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការបង្អស់នូវការប្រព្រឹត្តិទៅនៃកិលេស របស់បុគ្គលអ្នកដឹងខ្លួន ឈ្មោះថាបរិនិព្វានញ្ញាណ។
[២២៧] បញ្ញា គឺការមិនប្រាកដក្នុងការផ្ដិលផ្ដាច់ដោយប្រពៃនូវធម៌ទាំងពួងផង ក្នុងការរំលត់ផង ឈ្មោះថាសមសីសដ្ឋញ្ញាណ តើដូចម្ដេច។
ពាក្យថា ធម៌ទាំងពួង បានដល់ខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨ ពួកកុសលធម៌ ពួកអកុសលធម៌ ពួកអព្យាកតធម៌ ពួកកាមាវចរធម៌ ពួករូបាវចរធម៌ ពួកអរូបាវចរធម៌ ពួកអបរិយាបន្នធម៌។
ID: 637361449676213920
ទៅកាន់ទំព័រ៖