ព្រះត្រៃបិដក ភាគ ៦៩

 [២២៨​] ពាក្យ​ថា ការ​ផ្ដិលផ្ដាច់​ដោយ​ប្រពៃ អធិប្បាយ​ថា បុគ្គល​កាត់ផ្ដាច់​ដោយ​ប្រពៃ​នូវ​កាមច្ឆន្ទៈ​ដោយ​នេក្ខម្មៈ​ កាត់ផ្ដាច់​ដោយ​ប្រពៃ​នូវ​ព្យាបាទ​ដោយ​អព្យាបាទ កាត់ផ្ដាច់​ដោយ​ប្រពៃ​នូវ​ថីនមិទ្ធៈ​ ដោយ​អាលោក​សញ្ញា កាត់ផ្ដាច់​ដោយ​ប្រពៃ​នូវ​ឧទ្ធច្ចៈ ដោយ​អវិ​ក្ខេ​បៈ កាត់​ផ្ដាច់​ដោយ​ប្រពៃ​នូវ​វិចិកិច្ឆា​ ដោយ​ធម្ម​វវត្ថា​នៈ កាត់ផ្ដាច់​ដោយ​ប្រពៃ​នូវ​អវិជ្ជា ដោយ​ញាណ កាត់ផ្ដាច់​ដោយ​ប្រពៃ​នូវ​អរ​តិ​ ដោយ​បា​មុ​ជ្ជៈ កាត់ផ្ដាច់​ដោយ​ប្រពៃ​នូវ​ពួក​នី​វរ​ណៈ ដោយ​បឋមជ្ឈាន។បេ។ កាត់ផ្ដាច់​ដោយ​ប្រពៃ​នូវ​កិលេស​ទាំងពួង ដោយ​អរហត្តមគ្គ។
 [២២៩​] ពាក្យ​ថា ការ​រំលត់ គឺ​បុគ្គល​រំលត់​នូវ​កាមច្ឆន្ទៈ ដោយ​នេក្ខម្មៈ​ រំលត់​នូវ​ព្យាបាទ ដោយ​អព្យាបាទ រំលត់​នូវ​ថីនមិទ្ធៈ​ ដោយ​អាលោក​សញ្ញា រំលត់​នូវ​ឧទ្ធច្ចៈ ដោយ​អវិ​ក្ខេ​បៈ រំលត់​នូវ​វិចិកិច្ឆា​ ដោយ​ធម្ម​វវត្ថា​នៈ រំលត់​នូវ​អវិជ្ជា ដោយ​ញាណ រំលត់​នូវ​អរ​តិ ដោយ​បា​មុ​ជ្ជៈ រំលត់​នូវ​ពួក​នី​វរ​ណៈ​ ដោយ​បឋមជ្ឈាន​។បេ​។ រំលត់​នូវ​ពួក​កិលេស​ទាំងពួង ដោយ​អរហត្តមគ្គ។
 [២៣០​] ពាក្យ​ថា មិន​ប្រាកដ គឺ​កាល​បុគ្គល​បាន​ស៊ប់​នូវ​នេក្ខម្មៈ កាមច្ឆន្ទៈ​មិន​ប្រាកដ​ កាល​បុគ្គល​បាន​ស៊ប់​នូវ​អព្យាបាទ​ ព្យាបាទ​មិន​ប្រាកដ កាល​បុគ្គល​បាន​ស៊ប់​នូវ​អាលោក​សញ្ញា​ ថីនមិទ្ធៈ​មិន​ប្រាកដ
ថយ | ទំព័រទី ២៣២ | បន្ទាប់
ID: 637361450104863185
ទៅកាន់ទំព័រ៖