ព្រះត្រៃបិដក ភាគ ៦៩
កាលបុគ្គលបានស៊ប់នូវអវិក្ខេបៈ ឧទ្ធច្ចៈ មិនប្រាកដ កាលបុគ្គលបានស៊ប់នូវធម្មវវត្ថានៈ វិចិកិច្ឆាមិនប្រាកដ កាលបុគ្គលបានស៊ប់នូវញាណ អវិជ្ជាមិនប្រាកដ កាលបុគ្គលបានស៊ប់នូវបាមុជ្ជៈ អរតិមិនប្រាកដ កាលបុគ្គលបានស៊ប់នូវបឋមជ្ឈាន ពួកនីវរណៈមិនប្រាកដ។បេ។ កាលបុគ្គលបានស៊ប់នូវអរហត្តមគ្គ ពួកកិលេសទាំងពួងមិនប្រាកដ។
[២៣១] ពាក្យថា ស្ងប់រម្ងាប់ សេចក្ដីថា នេក្ខម្មៈ ឈ្មោះថាស្ងប់រម្ងាប់ ព្រោះលះបង់កាមច្ឆន្ទៈ អព្យាបាទ ឈ្មោះថាស្ងប់រម្ងាប់ ព្រោះលះបង់ព្យាបាទ អាលោកសញ្ញា ឈ្មោះថាស្ងប់រម្ងាប់ ព្រោះលះបង់ថីនមិទ្ធៈ អវិក្ខេបៈ ឈ្មោះថាស្ងប់រម្ងាប់ ព្រោះលះបង់ឧទ្ធច្ចៈ ធម្មវវត្ថានៈ ឈ្មោះថាស្ងប់រម្ងាប់ ព្រោះលះបង់វិចិកិច្ឆា ញាណ ឈ្មោះថាស្ងប់រម្ងាប់ ព្រោះលះបង់អវិជ្ជា បាមុជ្ជៈ ឈ្មោះថាស្ងប់រម្ងាប់ ព្រោះលះបង់អរតិ បឋមជ្ឈាន ឈ្មោះថាស្ងប់រម្ងាប់ ព្រោះលះបង់នីវរណៈ។បេ។ អរហត្តមគ្គ ឈ្មោះថាស្ងប់រម្ងាប់ ព្រោះលះបង់កិលេសទាំងពួង។
[២៣២] ពាក្យថា ជាប្រធាន
(១) សេចក្ដីថា ប្រធាន ១៣ យ៉ាង គឺតណ្ហា ជាប្រធានក្នុងបលិពោធ (ការរារាំងផ្លូវនិព្វាន) ១ មានះ ជាប្រធានក្នុងការជាប់ចំពាក់ ១ ទិដ្ឋិ ជាប្រធានក្នុងការស្ទាបអង្អែល ១
(១) ប្រធាន បាលីថា សីសំ ប្រែថា ប្រធាន ក៏បាន ថា ក្បាល ក៏បាន។
ID: 637361450635401100
ទៅកាន់ទំព័រ៖