ព្រះត្រៃបិដក ភាគ ៦៩
ឧទ្ធច្ចៈ ជាប្រធានក្នុងការរាយមាយ ១ អវិជ្ជា ជាប្រធានក្នុងសេចក្ដីសៅហ្មង ១ សទ្ធា ជាប្រធានក្នុងសេចក្ដីជឿស៊ប់ ១ វីរិយៈ ជាប្រធានក្នុងការផ្គងឡើង ១ សតិ ជាប្រធានក្នុងការប្រុងប្រយ័ត្ន ១ សមាធិ ជាប្រធានក្នុងការមិនរាយមាយ ១ បញ្ញា ជាប្រធានក្នុងការយល់ឃើញ ១ ជីវិតិន្រ្ទិយ ជាប្រធានក្នុងការប្រព្រឹត្តិ ១ វិមោក្ខ ជាប្រធានក្នុងគោចរ ១ និរោធ ជាប្រធានក្នុងសង្ខារ ១ ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញា មិនប្រាកដក្នុងការផ្ដិលផ្ដាច់ដោយប្រពៃ នូវធម៌ទាំងពួងផង ក្នុងការរំលត់ផង ឈ្មោះថាសមសីសដ្ឋញ្ញាណ។
[២៣៣] បញ្ញាក្នុងការរំលត់នូវភ្លើងដ៏ក្រាស់មានភាពផ្សេងៗ និងមានភាពតែមួយ ឈ្មោះថា សល្លេខដ្ឋញ្ញាណ តើដូចម្ដេច។
ពាក្យថា ក្រាស់ សេចក្ដីថា ក្រាស់គឺរាគៈ ក្រាស់គឺទោសៈ ក្រាស់គឺមោហៈ ក្រាស់គឺកោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេសទាំងពួង ទុច្ចរិតទាំងពួង អភិសង្ខារទាំងពួង ភវគាមិកម្មទាំងពួង។
ID: 637361451030139730
ទៅកាន់ទំព័រ៖