ព្រះត្រៃបិដក ភាគ ៦៩

 [២៣៤​] ពាក្យ​ថា ភាព​ផ្សេង​ៗ និង​ភាព​តែមួយ គឺ​កាមច្ឆន្ទៈ ឈ្មោះថា​ភាព​ផ្សេង​ៗ នេក្ខម្មៈ ឈ្មោះថា​ភាព​តែមួយ ព្យាបាទ ឈ្មោះថា​ភាព​ផ្សេង​ៗ អព្យាបាទ ឈ្មោះថា​ភាព​តែ​មួយ​ ថីនមិទ្ធៈ ឈ្មោះថា​ភាព​ផ្សេង​ៗ អាលោក​សញ្ញា ឈ្មោះថា​ភាព​តែមួយ ឧទ្ធច្ចៈ ឈ្មោះថា​ភាព​ផ្សេង​ៗ អវិ​ក្ខេ​បៈ ឈ្មោះថា​ភាព​តែមួយ​ វិចិកិច្ឆា ឈ្មោះថា​ភាព​ផ្សេង​ៗ ធម្ម​វវត្ថា​នៈ ឈ្មោះថា​ភាព​តែមួយ អវិជ្ជា ឈ្មោះថា​ភាព​ផ្សេង​ៗ ញាណ ឈ្មោះថា​ភាព​តែមួយ អរ​តិ ឈ្មោះថា​ភាព​ផ្សេង​ៗ បា​មុ​ជ្ជៈ ឈ្មោះថា​ភាព​តែមួយ នី​វរ​ណៈ ឈ្មោះថា​ភាព​ផ្សេង​ៗ បឋមជ្ឈាន ឈ្មោះថា​ភាព​តែមួយ។បេ។ កិលេស​ទាំងពួង ឈ្មោះថា​ភាព​ផ្សេង​ៗ អរហត្តមគ្គ ឈ្មោះថា​ភាព​តែមួយ។
 [២៣៥​] ពាក្យ​ថា ភ្លើង សេចក្ដី​ថា ភ្លើង ៥ ភ្លើង​គឺ​ចរណៈ​ (ចរណ​តេជះ​) ១ ភ្លើង​គឺ​គុណ (គុណ​តេជះ​) ១ ភ្លើង​គឺ​ប្រាជ្ញា (បញ្ញា​តេជះ​) ១ ភ្លើង​គឺ​បុណ្យ (បុញ្ញតេជះ​) ១ ភ្លើង​គឺ​ធម៌ (ធម្ម​តេជះ​) ១ បុគ្គល​លត់ភ្លើង​គឺ​ភាព​ទ្រុស្ដសីល ព្រោះ​ដុត​កំ​ដៅ​ដោយ​ភ្លើង​គឺ​ចរណៈ​ លត់ភ្លើង​គឺ​ការ​មិន​មានគុណ ព្រោះ​ដុត​កំ​ដៅ​ដោយ​ភ្លើង​គឺ​គុណ លត់ភ្លើង​គឺ​ការ​មិន​មាន​ប្រាជ្ញា ព្រោះ​ដុត​កំ​ដៅ​ដោយ​ភ្លើង​គឺ​បញ្ញា​ លត់ភ្លើង​គឺ​ឥត​បុណ្យ ព្រោះ​ដុត​កំ​ដៅ​ដោយ​ភ្លើង​គឺ​បុណ្យ​ លត់ភ្លើង​គឺ​អធម៌ ព្រោះ​ដុត​កំ​ដៅ​ដោយ​ភ្លើង​គឺ​ធម៌។
ថយ | ទំព័រទី ២៣៥ | បន្ទាប់
ID: 637361451374246799
ទៅកាន់ទំព័រ៖