ព្រះត្រៃបិដក ភាគ ៦៩

បញ្ញា​ក្នុង​ការ​ផ្គង​ របស់​បុគ្គល​មានចិត្ត​មិន​រួញរា និង​បុគ្គល​មាន​ខ្លួន​បញ្ជូន​ទៅ​ហើយ​ ដើម្បី​បង្កើត​នូវ​កុសលធម៌​ដែល​មិនទាន់​កើត ឈ្មោះថា​វីរិយា​រម្ភ​ញ្ញាណ បញ្ញា​ក្នុង​ការ​ផ្គង របស់​បុគ្គល​មានចិត្ត​មិន​រួញរា​ និង​បុគ្គល​មានខ្លួន​បញ្ជូន​ទៅ​ហើយ ដើម្បី​តាំងនៅ មិន​ឲ្យ​វិនាស​ ឲ្យ​ចម្រើន​ទូលំទូលាយ ឲ្យ​ចម្រើន​ពេញលេញ នូវ​កុសលធម៌​ដែល​កើតឡើង​ហើយ​ ឈ្មោះថា​វីរិយារម្ភ​ញ្ញាណ។
 [២៣៨​] បញ្ញា​ក្នុង​ការ​ផ្គង របស់​បុគ្គល​មានចិត្ត​មិន​រួញរា និង​បុគ្គល​មានខ្លួន​បញ្ជូន​ទៅ​ហើយ ដើម្បី​មិន​បង្កើត​នូវ​កាមច្ឆន្ទៈ ដែល​មិនទាន់​កើត​ ឈ្មោះថា​វីរិយារម្ភ​ញ្ញាណ បញ្ញា​ក្នុង​ការ​ផ្គង​របស់​បុគ្គល​មានចិត្ត​មិន​រួញរា និង​បុគ្គល​មានខ្លួន​បញ្ជូន​ទៅ​ហើយ​ ដើម្បី​លះបង់​កាមច្ឆន្ទៈ ដែល​កើតឡើង​ហើយ ឈ្មោះថា​វីរិយារម្ភ​ញ្ញាណ​ បញ្ញា​ក្នុង​ការ​ផ្គង​របស់​បុគ្គល​មាន​ចិត្ត​មិន​រួញរា​ និង​បុគ្គល​មានខ្លួន​បញ្ជូន​ទៅ​ហើយ ដើម្បី​បង្កើត​នូវ​នេក្ខម្មៈ ដែល​មិនទាន់​កើត​ ឈ្មោះថា​វីរិយារម្ភ​ញ្ញាណ បញ្ញា​ក្នុង​ការ​ផ្គង​របស់​បុគ្គល​មានចិត្ត​មិន​រួញរា និង​បុគ្គល​មានខ្លួន​បញ្ជូន​ទៅ​ហើយ ដើម្បី​តាំងនៅ មិន​ឲ្យ​វិនាស​ ឲ្យ​ចម្រើន។បេ។ ឲ្យ​ពេញលេញ​នូវ​នេក្ខម្មៈ ដែល​កើតឡើង​ហើយ ឈ្មោះថា​វីរិយារម្ភ​ញ្ញាណ។បេ។ បញ្ញា​ក្នុង​ការ​ផ្គង​របស់​បុគ្គល
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 637361452067617392
ទៅកាន់ទំព័រ៖