ព្រះត្រៃបិដក ភាគ ៦៩
មានចិត្តមិនរួញរា និងបុគ្គលមានខ្លួនបញ្ជូនទៅហើយ ដើម្បីមិនបង្កើតនូវកិលេសទាំពួងដែលមិនទាន់កើត ឈ្មោះថាវីរិយារម្ភញ្ញាណ បញ្ញាក្នុងការផ្គងរបស់បុគ្គលមានចិត្តមិនរួញរា និងបុគ្គលមានខ្លួនបញ្ជូនទៅហើយ ដើម្បីលះបង់នូវកិលេសទាំងពួងដែលកើតឡើងហើយ ឈ្មោះថាវីរិយារម្ភញ្ញាណ។បេ។ បញ្ញាក្នុងការផ្គង របស់បុគ្គលមានចិត្តមិនរួញរា និងបុគ្គលមានខ្លួនបញ្ជូនទៅហើយ ដើម្បីបង្កើតនូវអរហត្តមគ្គដែលមិនទាន់កើត ឈ្មោះថាវីរិយារម្ភញ្ញាណ បញ្ញាក្នុងការផ្គង របស់បុគ្គលមានចិត្តមិនរួញរា និងបុគ្គលមានខ្លួនបញ្ជូនទៅហើយ ដើម្បីតាំងនៅ មិនឲ្យវិនាស ឲ្យចម្រើនទូលំទូលាយ ឲ្យចម្រើនពេញលេញ នូវអរហត្តមគ្គ ដែលកើតហើយ ឈ្មោះថាវីរិយារម្ភញ្ញាណ ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការផ្គង របស់បុគ្គលមានចិត្តមិនរួញរា និងបុគ្គលមានខ្លួនបញ្ជូនទៅហើយ ឈ្មោះថាវីរិយារម្ភញ្ញាណ។
[២៣៩] បញ្ញាគឺការប្រកាសន៍ នូវធម៌ផ្សេងៗ ឈ្មោះថាអត្ថសន្ទស្សនញ្ញាណ តើដូចម្ដេច។ ឈ្មោះថាធម៌ផ្សេងៗ បានដល់ ខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨ ពួកកុសលធម៌ ពួកអកុសលធម៌ ពួកអព្យាកតធម៌ ពួកកាមាវចរធម៌ ពួករូបាវចរធម៌ ពួកអរូបាវចរធម៌ ពួកអបរិយាបន្នធម៌។
[២៤០] ពាក្យថា ប្រកាសន៍ គឺប្រកាសនូវរូប ថាមិនទៀង ប្រកាសនូវរូប ថាជាទុក្ខ ប្រកាសនូវរូប ថាមិនមែនខ្លួន
ID: 637361452458605909
ទៅកាន់ទំព័រ៖