ព្រះត្រៃបិដក ភាគ ៦៩

 [១៩​] បុគ្គល​ត្រូវ​ដឹង​ច្បាស់​ថា​ ការ​មិនកើត​ជា​សុខ ត្រូវ​ដឹង​ច្បាស់​ថា ការ​មិន​ប្រព្រឹត្តិ​ទៅជា​សុខ ត្រូវ​ដឹង​ច្បាស់​ថា​ ការ​មិនកំណត់​ (នូវ​សង្ខារ​) ជា​សុខ​ ត្រូវ​ដឹង​ច្បាស់​ថា ការ​មិន​ប្រមូល​មក​ គឺ​កម្ម​ដែល​មិនមែន​ជាហេតុ​នៃ​បដិសន្ធិ​តទៅទៀត​ជា​សុខ ត្រូវ​ដឹង​ច្បាស់​ថា ការ​មិន​មាន​បដិសន្ធិ​ជា​សុខ​ ត្រូវ​ដឹង​ច្បាស់​ថា ការ​មិន​មាន​គតិ​ជា​សុខ ត្រូវ​ដឹង​ច្បាស់​ថា ការ​មិនបាន​កើតឡើង​ជា​សុខ​ ត្រូវ​ដឹង​ច្បាស់​ថា ការ​មិន​ប្រព្រឹត្តិ​ទៅ​នៃ​វិបាក​ជា​សុខ ត្រូវ​ដឹង​ច្បាស់​ថា ការ​មិន​មាន​ជាតិ​ជា​សុខ​ ត្រូវ​ដឹង​ច្បាស់​ថា ការ​មិន​មាន​ជរា​ជា​សុខ ត្រូវ​ដឹង​ច្បាស់​ថា ការ​មិន​មាន​ព្យាធិ​ជា​សុខ​ ត្រូវ​ដឹង​ច្បាស់​ថា ការ​មិន​ស្លាប់​ជា​សុខ ត្រូវ​ដឹង​ច្បាស់​ថា ការ​មិន​មាន​សេចក្តី​សោក​ជា​សុខ​ ត្រូវ​ដឹង​ច្បាស់​ថា ការ​មិន​មាន​សេចក្តី​ខ្សឹកខ្សួល​ជា​សុខ ត្រូវ​ដឹង​ច្បាស់​ថា ការ​មិន​មាន​សេចក្តី​តានតឹង​ជា​សុខ។
 [២០​] បុគ្គល​ត្រូវ​ដឹង​ច្បាស់​ថា​ ការ​កើតឡើង​ជា​ទុក្ខ ការ​មិនកើត​ឡើងជា​សុខ ត្រូវ​ដឹង​ច្បាស់​ថា ការប្រព្រឹត្តិ​ទៅជា​ទុក្ខ​ ការ​មិន​ប្រព្រឹត្តិ​ទៅជា​សុខ ត្រូវ​ដឹង​ច្បាស់​ថា ការកំណត់​ (នូវ​សង្ខារ​) ជា​ទុក្ខ ការ​មិនកំណត់​ (នូវ​សង្ខារ​) ជា​សុខ ត្រូវ​ដឹង​ច្បាស់​ថា ការ​ប្រមូល​មក​ គឺ​កម្ម​ដែល​ជា​ហតុ​នៃ​បដិសន្ធិ​តទៅទៀត​ជា​ទុក្ខ ការ​មិន​ប្រមូល​មក គឺ​កម្ម​ដែល​មិនមែន​ជាហេតុ​នៃ​បដិសន្ធិ​តទៅទៀត​ជា​សុខ​ ត្រូវ​ដឹង​ច្បាស់​ថា បដិសន្ធិ​ជា​ទុក្ខ
ថយ | ទំព័រទី ២៤ | បន្ទាប់
ID: 637358716081037180
ទៅកាន់ទំព័រ៖