ព្រះត្រៃបិដក ភាគ ៦៩
វេទនា ព្រោះការរម្ងាប់នូវសម្មាសង្កប្ប ជាបច្ច័យក៏មាន។បេ។ វេទនា ; ព្រោះមិច្ឆាវិមុត្តិជាបច្ច័យក៏មាន វេទនា ព្រោះការរម្ងាប់នូវមិច្ឆាវិមុត្តិជាបច្ច័យក៏មាន វេទនា ព្រោះសម្មាវិមុត្តិជាបច្ច័យក៏មាន វេទនា ព្រោះរម្ងាប់នូវសម្មាវិមុត្តិជាបច្ច័យក៏មាន វេទនា ព្រោះឆន្ទៈជាបច្ច័យក៏មាន វេទនា ព្រោះការរម្ងាប់នូវឆន្ទៈជាបច្ច័យក៏មាន វេទនា ព្រោះវិតក្កៈជាបច្ច័យក៏មាន វេទនា ព្រោះការរម្ងាប់នូវវិតក្កៈជាបច្ច័យក៏មាន វេទនា ព្រោះសញ្ញាជាបច្ច័យក៏មាន វេទនា ព្រោះការរម្ងាប់នូវសញ្ញាជាបច្ច័យក៏មាន ឆន្ទៈមិនស្ងប់ វិតក្កៈមិនស្ងប់ សញ្ញាមិនស្ងប់ វេទនា ព្រោះឆន្ទៈជាដើម មិនស្ងប់នោះជាបច្ច័យក៏មាន ឆន្ទៈស្ងប់ តែវិតក្កៈមិនស្ងប់ សញ្ញាមិនស្ងប់ វេទនា ព្រោះវិតក្កៈ និងសញ្ញាមិនស្ងប់នោះជាបច្ច័យក៏មាន ឆន្ទៈស្ងប់ វិតក្កៈស្ងប់ តែសញ្ញាមិនស្ងប់ វេទនា ព្រោះសញ្ញាមិនស្ងប់នោះជាបច្ច័យក៏មាន ឆន្ទៈស្ងប់ វិតក្កៈស្ងប់ សញ្ញាស្ងប់ វេទនា មិនមាន ព្រោះឆន្ទៈជាដើមស្ងប់នោះជាបច្ច័យក៏មាន
ID: 637361465826587126
ទៅកាន់ទំព័រ៖