ព្រះត្រៃបិដក ភាគ ៦៩

ថីន​មិ​ទ្ធៈ ឈ្មោះថា​ភាព​ផ្សេង​ៗ អាលោក​សញ្ញា​ ឈ្មោះថា​ភាព​តែមួយ កាល​បុគ្គល​ត្រិះរិះ​នូវ​អាលោក​សញ្ញា​ ​; ដែល​ជា​ភាព​តែមួយ​ ចិត្ត​រមែង​រមៀល​ចេញ​ចា​កថីន​មិ​ទ្ធៈ​ ហេតុ​នោះ បញ្ញា​ក្នុង​ភាព​ផ្សេង​ៗ ឈ្មោះថា​ចេ​តោ​វិវដ្ដ​ញ្ញាណ។បេ។ កិលេស​ទាំងពួង ឈ្មោះថា​ភាព​ផ្សេង​ៗ អរហត្តមគ្គ ឈ្មោះថា​ភាព​តែមួយ កាល​បុគ្គល​ត្រិះរិះ​នូវ​អរហត្តមគ្គ​ដែល​ជា​ភាព​តែមួយ​ ចិត្ត​រមៀល​ចេញ​ចាក​កិលេស​ទាំងពួង ហេតុ​នោះ បញ្ញា​ក្នុង​ភាព​ផ្សេង​ៗ ឈ្មោះថា​ចេ​តោ​វិវដ្ដ​ញ្ញាណ ឈ្មោះថា​ញាណ ដោយ​អត្ថ​ថា​ដឹង​នូវ​ធម៌​នោះ ឈ្មោះថា​បញ្ញា​ ដោយ​អត្ថ​ថា​ដឹង​ច្បាស់​នូវ​ធម៌​នោះ​ ហេតុ​នោះ លោក​ពោល​ថា បញ្ញា​ក្នុង​ភាព​ផ្សេង​ៗ ឈ្មោះថា​ចេ​តោ​វិវដ្ដ​ញ្ញាណ។
 [២៤៨​] បញ្ញា​ក្នុង​ការ​អធិដ្ឋាន ឈ្មោះថា​ចិត្ត​វិវដ្ដ​ញ្ញាណ​ តើ​ដូចម្ដេច។ បុគ្គល​កាល​លះ​នូវ​កាមច្ឆន្ទៈ​ តែង​អធិដ្ឋាន​ចិត្ត​ដោយអំណាច​នេក្ខម្មៈ ហេតុ​នោះ បញ្ញា​ក្នុង​ការ​អធិដ្ឋាន ឈ្មោះថា​ចិត្ត​វិវដ្ដ​ញ្ញាណ​ បុគ្គល​កាល​លះបង់​នូវ​ព្យាបាទ តែង​អធិដ្ឋាន​ចិត្ត​ដោយអំណាច​អព្យាបាទ​ ហេតុ​នោះ បញ្ញា​ក្នុង​ការ​អធិដ្ឋាន ឈ្មោះថា​ចិត្ត​វិវដ្ដ​ញ្ញាណ បុគ្គល​កាល​លះ​នូវ​ថីនមិទ្ធៈ​ តែង​អធិដ្ឋាន​ចិត្ត ដោយអំណាច​អាលោក​សញ្ញា ហេតុ​នោះ បញ្ញា​ក្នុង​ការ​អធិដ្ឋាន ឈ្មោះថា​ចិត្ត​វិវដ្ដ​ញ្ញាណ។បេ។ បុគ្គល​កាល​លះ​នូវ​កិលេស​ទាំងអស់ តែង​អធិដ្ឋាន​ចិត្ត ដោយអំណាច​អរហត្តមគ្គ
ថយ | ទំព័រទី ២៤៦ | បន្ទាប់
ID: 637361466882817735
ទៅកាន់ទំព័រ៖