ព្រះត្រៃបិដក ភាគ ៦៩

ហេតុ​នោះ​ បញ្ញា​ក្នុង​ការ​អធិដ្ឋាន ឈ្មោះថា​ចិត្ត​វិវដ្ដ​ញ្ញាណ ឈ្មោះថា​ញាណ ដោយ​អត្ថ​ថា​ដឹង​នូវ​ធម៌​នោះ​ ឈ្មោះថា​បញ្ញា ដោយ​អត្ថ​ថា​ដឹង​ច្បាស់​នូវ​ធម៌​នោះ​ ហេតុ​នោះ លោក​ពោល​ថា បញ្ញា​ក្នុង​ការ​អធិដ្ឋាន ឈ្មោះថា​ចិត្ត​វិវដ្ដ​ញ្ញាណ។
 [២៤៩​] បញ្ញា​ក្នុង​សភាវៈ​សូន្យ ឈ្មោះថា​ញាណ​វិវដ្ដ​ញ្ញាណ តើ​ដូចម្ដេច។ កាល​បុគ្គល​ដឹង​ច្បាស់​ ឃើញច្បាស់​តាមពិត​ថា ចក្ខុ​សូន្យ​ចាក​ខ្លួន ចាក​វត្ថុជា​របស់​ខ្លួន ចាក​ការ​ទៀងទាត់ ចាក​ការ​ឋិតថេរ ចាក​ការ​ប្រាកដ ឬចា​ករបស់​ដែល​មិន​មានការ​ប្រែប្រួល​ជា​ធម្មតា​ ញាណ​ក៏​រមៀល​ចេញ​ចាក​សេចក្ដី​ប្រកាន់​ស្អិត​នូវ​កាម​ ហេតុ​នោះ បញ្ញា​ក្នុង​សភាវៈ​សូន្យ​ ឈ្មោះថា​ញាណ​វិវដ្ដ​ញ្ញាណ កាល​បុគ្គល​ដឹង​ច្បាស់ ឃើញច្បាស់​តាមពិត​ថា ត្រចៀក​សូន្យ។បេ។ ច្រមុះ​សូន្យ អណ្ដាត​សូន្យ​ កាយ​សូន្យ ចិត្ត​សូន្យ ចាក​ខ្លួន ចាក​វត្ថុជា​របស់​ខ្លួន ចាក​ការ​ទៀងទាត់ ចាក​ការ​ឋិតថេរ​ ចាក​ការ​ប្រាកដ ឬចា​ករបស់​ដែល​មិន​ប្រែប្រួល​ជា​ធម្មតា​ ញាណ​ក៏​រមៀល​ចេញ​ចាក​សេចក្ដី​ប្រកាន់​ស្អិត​នូវ​កាម ហេតុ​នោះ បញ្ញា​ក្នុង​សភាវៈ​សូន្យ​ ឈ្មោះថា​ញាណ​វិវដ្ដ​ញ្ញាណ ឈ្មោះថា​ញាណ ដោយ​អត្ថ​ថា​ដឹង​នូវ​ធម៌​នោះ ឈ្មោះថា​បញ្ញា ដោយ​អត្ថ​ថា​ដឹង​ច្បាស់​នូវ​ធម៌​នោះ​ ហេតុ​នោះ លោក​ពោល​ថា បញ្ញា​ក្នុង​សភាវៈ​សូន្យ ឈ្មោះថា​ញាណ​វិវដ្ដ​ញ្ញាណ។
ថយ | ទំព័រទី ២៤៧ | បន្ទាប់
ID: 637361467247395728
ទៅកាន់ទំព័រ៖