ព្រះត្រៃបិដក ភាគ ៦៩

 [២៥០​] បញ្ញា​ក្នុង​ការ​លះបង់ ឈ្មោះថា​វិមោក្ខ​វិវដ្ដ​ញ្ញាណ តើ​ដូចម្ដេច។ បុគ្គល​លះ​បង់​កាមច្ឆន្ទៈ​ ដោយ​នេក្ខម្មៈ​ ហេតុ​នោះ បញ្ញា​ក្នុង​ការ​លះបង់​ ឈ្មោះថា​វិមោក្ខ​វិវដ្ដ​ញ្ញាណ បុគ្គល​លះបង់​ព្យាបាទ​ដោយ​អព្យាបាទ ហេតុ​នោះ បញ្ញា​ក្នុង​ការ​លះបង់​ ឈ្មោះថា​វិមោក្ខ​វិវដ្ដ​ញ្ញាណ បុគ្គល​លះបង់​ថីនមិទ្ធៈ​ ដោយ​អាលោក​សញ្ញា ហេតុ​នោះ បញ្ញា​ក្នុង​ការ​លះបង់ ឈ្មោះ​ថា​វិមោក្ខ​វិវដ្ដ​ញ្ញាណ បុគ្គល​លះបង់​ឧទ្ធច្ចៈ​ដោយ​អវិ​ក្ខេ​បៈ​ ហេតុ​នោះ បញ្ញា​ក្នុង​ការ​លះបង់​ ឈ្មោះថា​វិមោក្ខ​វិវដ្ដ​ញ្ញាណ បុគ្គល​លះបង់​វិចិកិច្ឆា​ដោយ​ធម្ម​វវត្ថា​នៈ ហេតុ​នោះ​ បញ្ញា​ក្នុង​ការ​លះបង់ ឈ្មោះថា​វិមោក្ខ​វិវដ្ដ​ញ្ញាណ។បេ។ បុគ្គល​លះបង់​កិលេស​ទាំង​អស់​ដោយ​អរហត្តមគ្គ​ ហេតុ​នោះ បញ្ញា​ក្នុង​ការ​លះបង់ ឈ្មោះថា​វិមោក្ខ​វិវដ្ដ​ញ្ញាណ ឈ្មោះថា​ញាណ ដោយ​អត្ថ​ថា​ដឹង​នូវ​ធម៌​នោះ ឈ្មោះថា​បញ្ញា​ ដោយ​អត្ថ​ថា​ដឹង​ច្បាស់​នូវ​ធម៌​នោះ ហេតុ​នោះ លោក​ពោល​ថា បញ្ញា​ក្នុង​ការ​លះបង់​ ឈ្មោះថា​វិមោក្ខ​វិវដ្ដ​ញ្ញាណ។
 [២៥១​] បញ្ញា​ក្នុង​អត្ថ​ថា​ជា​របស់​ពិត ឈ្មោះថា សច្ច​វិវដ្ដ​ញាណ តើ​ដូចម្ដេច។ បុគ្គល​កាលកំណត់​នូវ​អត្ថ​ថា​បៀតបៀន​ អត្ថ​ថា​ប្រជុំ​តាក់តែង​ អត្ថ​ថា​ក្ដៅ​សព្វ​ អត្ថ​ថា​ប្រែ​ប្រួល​នៃ​ទុក្ខសច្ច​ រមែង​ត្រឡប់ (ចាក​កាម​) ហេតុ​នោះ​ បញ្ញា​ក្នុង​អត្ថ​ថា​ជា​របស់​ពិត ឈ្មោះថា​សច្ច​វិវដ្ដ​ញ្ញាណ
ថយ | ទំព័រទី ២៤៨ | បន្ទាប់
ID: 637361467602598377
ទៅកាន់ទំព័រ៖