ព្រះត្រៃបិដក ភាគ ៦៩

បុគ្គល​កាល​លះបង់​នូវ​អត្ថ​ថា​ប្រមូល​មក​ អត្ថ​ថា​និទាន អត្ថ​ថា​ប្រកប​ព្រម អត្ថ​ថា​ជាប់​ចំពាក់​ នៃ​សមុទយសច្ច រមែង​ត្រឡប់​ (ចាក​កម្ម​) ហេតុ​នោះ បញ្ញា​ក្នុង​អត្ថ​ថា​ជា​របស់​ពិត​ ឈ្មោះថា​សច្ច​វិវដ្ដ​ញ្ញាណ បុគ្គល​កាល​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អត្ថ​ថា​រលាស់​ចេញ​ អត្ថ​ថា​ស្ងប់ស្ងាត់ អត្ថ​ថា​មិន​មាន​បច្ច័យ​តាក់តែង អត្ថ​ថា​អមតៈ នៃ​និរោធ​សច្ច រមែង​ត្រឡប់ (ចាក​កាម​) ហេតុ​នោះ​ បញ្ញា​ក្នុង​អត្ថ​ថា​ជា​របស់​ពិត ឈ្មោះថា​សច្ច​វិវដ្ដ​ញ្ញាណ​ បុគ្គល​កាល​ចម្រើន​នូវ​អត្ថ​ថា​ចេញទៅ អត្ថ​ថា​ជាហេតុ អត្ថ​ថា​ឃើញ អត្ថ​ថា​ភាពជា​អធិបតី នៃ​មគ្គសច្ច រមែង​ត្រឡប់ (ចាក​កាម​) ហេតុ​នោះ​ បញ្ញា​ក្នុង​អត្ថ​ថា​ជា​របស់​ពិត ឈ្មោះថា​សច្ច​វិវដ្ដ​ញ្ញាណ​ (វិវដ្ដ​បុគ្គល មាន ៦ គឺ​) សញ្ញា​វិវដ្ដ​បុគ្គល​ ១ ចេ​តោ​វិវដ្ដ​បុគ្គល​ ១ ចិត្ត​វិវដ្ដ​បុគ្គល​ ១ ញាណ​វិវដ្ដ​បុគ្គល​ ១ វិមោក្ខ​វិវដ្ដ​បុគ្គល​ ១ សច្ច​វិវដ្ដ​បុគ្គល​ ១។ បុគ្គល​ណា​កាល​ដឹង​ច្បាស់ រមៀល​ចេញ (ចាក​កិលេស​ទាំងពួង​) បុគ្គល​នោះ ឈ្មោះថា​សញ្ញា​វិវដ្ដ​បុគ្គល បុគ្គល​ណា​កាល​ត្រិះរិះ​ រមៀល​ចេញ​ (ចាក​កាមច្ឆន្ទៈ​) បុគ្គល​នោះ ឈ្មោះថា​ចេ​តោ​វិវដ្ដ​បុគ្គល បុគ្គល​ណា​កាល​ដឹង​វិសេស រមៀល (ចាក​កិលេស​) បុគ្គល​នោះ ឈ្មោះថា​ចិត្ត​វិវដ្ដ​បុគ្គល
ថយ | ទំព័រទី ២៤៩ | បន្ទាប់
ID: 637361467926858742
ទៅកាន់ទំព័រ៖