ព្រះត្រៃបិដក ភាគ ៦៩

ការ​មិន​មាន​បដិសន្ធិ​ជា​សុខ ត្រូវ​ដឹង​ច្បាស់​ថា គតិ​ជា​ទុក្ខ​ ការ​មិន​មាន​គតិ​ជា​សុខ ត្រូវ​ដឹង​ច្បាស់​ថា ការ​កើតឡើង​ជា​ទុក្ខ ការ​មិនកើត​ឡើងជា​សុខ​ ត្រូវ​ដឹង​ច្បាស់​ថា ការប្រព្រឹត្តិ​ទៅ​នៃ​វិបាក​ជា​ទុក្ខ ការ​មិន​ប្រព្រឹត្តិ​ទៅ​នៃ​វិបាក​ជា​សុខ​ ត្រូវ​ដឹង​ច្បាស់​ថា ជាតិ​ជា​ទុក្ខ ការ​មិន​មាន​ជាតិ​ជា​សុខ ត្រូវ​ដឹង​ច្បាស់​ថា ជរា​ជា​ទុក្ខ​ ការ​មិន​មាន​ជរា​ជា​សុខ ត្រូវ​ដឹង​ច្បាស់​ថា ព្យាធិ​ជា​ទុក្ខ ការ​មិន​មាន​ព្យាធិ​ជា​សុខ​ ត្រូវ​ដឹង​ច្បាស់​ថាម​រណៈ​ជា​ទុក្ខ ការ​មិន​មាន​មរណៈ​ជា​សុខ ត្រូវ​ដឹង​ច្បាស់​ថា សេចក្តី​សោក​ជា​ទុក្ខ​ ការ​មិន​មាន​សេចក្តី​សោក​ជា​សុខ ត្រូវ​ដឹង​ច្បាស់​ថា សេចក្តី​ខ្សឹកខ្សួល​ជា​ទុក្ខ ការ​មិន​មាន​សេចក្តី​ខ្សឹកខ្សួល​ជា​សុខ​ ត្រូវ​ដឹង​ច្បាស់​ថា សេចក្តី​តានតឹង​ជា​ទុក្ខ ការ​មិន​មាន​សេចក្តី​តានតឹង​ជា​សុខ។
 [២១​] បុគ្គល​ត្រូវ​ដឹង​ច្បាស់​ថា​ ការ​កើតឡើង​ជា​ភ័យ ត្រូវ​ដឹង​ច្បាស់​ថា ការប្រព្រឹត្តិ​ទៅជា​ភ័យ ត្រូវ​ដឹង​ច្បាស់​ថា​ ការកំណត់​ (នូវ​សង្ខារ​) ជា​ភ័យ​ ត្រូវ​ដឹង​ច្បាស់​ថា ការ​ប្រមូល​មក គឺ​កម្ម​ដែល​ជាហេតុ​នៃ​បដិសន្ធិ​តទៅទៀត​ជា​ភ័យ​ ត្រូវ​ដឹង​ច្បាស់​ថា បដិសន្ធិ ជា​ភ័យ ត្រូវ​ដឹង​ច្បាស់​ថា គតិ​ជា​ភ័យ ត្រូវ​ដឹង​ច្បាស់​ថា​ ការ​កើតឡើង​ជា​ភ័យ ត្រូវ​ដឹង​ច្បាស់​ថា ការប្រព្រឹត្តិ​ទៅ​នៃ​វិបាក​ជា​ភ័យ ត្រូវ​ដឹង​ច្បាស់​ថា​ ជាតិ​ជា​ភ័យ ត្រូវ​ដឹង​ច្បាស់​ថា ជរា​ជា​ភ័យ ត្រូវ​ដឹង​ច្បាស់​ថា​ព្យាធិ​ជា​ភ័យ ត្រូវ​ដឹង​ច្បាស់​ថា​ មរណៈ​ជា​ភ័យ ត្រូវ​ដឹង​ច្បាស់​ថា សេចក្តី​សោក​ជា​ភ័យ ត្រូវ​ដឹង​ច្បាស់​ថា
ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 637358716452962306
ទៅកាន់ទំព័រ៖