ព្រះត្រៃបិដក ភាគ ៦៩

បុគ្គល​ណា​កាល​ធ្វើ​នូវ​ញាណ​ រមៀល​ចេញ (ចាក​សេចក្ដី​ប្រកាន់​នូវ​កាម​) បុគ្គល​នោះ​ ឈ្មោះថា​ញាណ​វិវដ្ដ​បុគ្គល បុគ្គល​ណា​កាល​លះបង់ រមៀល​ចេញ (ចាក​កិលេស​) បុគ្គល​នោះ ឈ្មោះថា​វិមោក្ខ​វិវដ្ដ​បុគ្គល បុគ្គល​ណា​តាំង​នៅក្នុង​សេចក្ដីពិត រមៀល​ចេញ (ចាក​កាម​) បុគ្គល​នោះ​ ឈ្មោះថា​សច្ច​វិវដ្ដ​បុគ្គល។
 [២៥២​] សញ្ញា​វិវដ្ដ​បុគ្គល មាន​ក្នុង​ខណៈ​នៃ​មគ្គ​ណា​ ចេ​តោ​វិវដ្ដ​បុគ្គល ក៏​មាន​ក្នុង​ខណៈ​នៃ​មគ្គ​នោះ​ដែរ ចេ​តោ​វិវដ្ដ​បុគ្គល មាន​ក្នុង​ខណៈ​នៃ​មគ្គ​ណា​ សញ្ញា​វិវដ្ដ​បុគ្គល ក៏​មាន​ក្នុង​ខណៈ​នៃ​មគ្គ​នោះ​ដែរ សញ្ញា​វិវដ្ដ​បុគ្គល​ ចេ​តោ​វិវដ្ដ​បុគ្គល មាន​ក្នុង​ខណៈ​នៃ​មគ្គ​ណា ចិត្ត​វិវដ្ដ​បុគ្គល​ ក៏​មាន​ក្នុង​ខណៈ​នៃ​មគ្គ​នោះ​ដែរ ចិត្ត​វិវដ្ដ​បុគ្គល មាន​ក្នុង​ខណៈ​នៃ​មគ្គ​ណា សញ្ញា​វិវដ្ដ​បុគ្គល​ ចេ​តោ​វិវដ្ដ​បុគ្គល ក៏​មាន​ក្នុង​ខណៈ​នៃ​មគ្គ​នោះ​ដែរ សញ្ញា​វិវដ្ដ​បុគ្គល ចេ​តោ​វិវដ្ដ​បុគ្គល ចិត្ត​វិវដ្ដ​បុគ្គល មាន​ក្នុង​ខណៈ​នៃ​មគ្គ​ណា​ ញាណ​វិវដ្ដ​បុគ្គល ក៏​មាន​ក្នុង​ខណៈ​នៃ​មគ្គ​នោះ​ដែរ​ ញាណ​វិវដ្ដ​បុគ្គល មាន​ក្នុង​ខណៈ​នៃ​មគ្គ​ណា សញ្ញា​វិវដ្ដ​បុគ្គល ចេ​តោ​វិវដ្ដ​បុគ្គល​ ចិត្ត​វិវដ្ដ​បុគ្គល ក៏​មាន​ក្នុង​ខណៈ​នៃ​មគ្គ​នោះ​ដែរ សញ្ញា​វិវដ្ដ​បុគ្គល ចេ​តោ​វិវដ្ដ​បុគ្គល​ ចិត្ត​វិវដ្ដ​បុគ្គល ញាណ​វិវដ្ដ​បុគ្គល មាន​ក្នុង​ខណៈ​នៃ​មគ្គ​ណា​ វិមោក្ខ​វិវដ្ដ​បុគ្គល
ថយ | ទំព័រទី ២៥០ | បន្ទាប់
ID: 637361468285186424
ទៅកាន់ទំព័រ៖