ព្រះត្រៃបិដក ភាគ ៦៩

ទៅ​ទាំង​ភ្នែន​ឰដ៏​អាកាស​ក៏បាន ដូចជា​សត្វស្លាប​ អាច​ចាប់​ស្ទាបអង្អែល​ព្រះចន្ទ​និង​ព្រះអាទិត្យ​ទាំងនេះ ដែល​មាន​ឫទ្ធិ​ច្រើនយ៉ាង​នេះ​ ដែល​មាន​អានុភាព​ច្រើនយ៉ាង​នេះ​ក៏បាន ញុំាង​អំណាច​ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​កាយ​រហូត​ទៅទល់នឹង​ព្រហ្មលោក​ក៏បាន​ ឈ្មោះថា​ញាណ ដោយ​អត្ថ​ថា​ដឹង​នូវ​ធម៌​នោះ​ ឈ្មោះថា​បញ្ញា ដោយ​អត្ថ​ថា​ដឹង​ច្បាស់​នូវ​ធម៌​នោះ ហេតុ​នោះ លោក​ពោល​ថា បញ្ញា​ក្នុង​អត្ថ​ថាស​ម្រេច​ ដោយអំណាច​នៃ​ការ​អធិដ្ឋាន​នូវ​សុខ​សញ្ញា និង​លហុ​សញ្ញា ព្រោះ​ការ​កំណត់​នូវ​កាយ និង​ចិត្ត​ថា​តែមួយ ឈ្មោះថា​ឥទ្ធិ​វិធ​ញ្ញាណ។
 [២៥៤​] បញ្ញា​ក្នុង​ការ​ស្ទង់​នូវ​សទ្ទ​និមិត្ត មាន​ភាព​ផ្សេងគ្នា និង​មាន​ភាព​តែមួយ​ ដោយអំណាច​នៃ​ការផ្សាយ​ទៅ​នៃ​វិតក្កៈ ឈ្មោះថា​សោត​ធាតុ​វិសុទ្ធិ​ញ្ញាណ តើ​ដូចម្ដេច។ ភិក្ខុ​ក្នុង​សាសនា​នេះ ចម្រើ​ននូវ​ឥទ្ធិបាទ​ដែល​ប្រកបដោយ​ឆន្ទ​សមាធិ​ វីរិយ​សមាធិ ចិត្ត​សមាធិ វីមំសា​សមាធិ និង​បធាន​សង្ខារ ភិក្ខុ​នោះ​ អប់រំ បង្វឹក​ចិត្ត ធ្វើ​ចិត្ត​ឲ្យ​ទន់ គួរ​ដល់​កម្ម​ក្នុង​ឥទ្ធិបាទ​ទាំង​ ៤ នេះ ភិក្ខុ​នោះ លុះ​អប់រំ បង្វឹក​ចិត្ត ធ្វើ​ចិត្ត​ឲ្យ​ទន់ គួរ​ដល់​កម្ម​ក្នុង​ឥទ្ធិបាទ​ទាំង​ ៤ នេះ​ហើយ រមែង​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​សទ្ទ​និមិត្ត​នៃ​សំឡេង​ក្នុង​ទី​ឆ្ងាយ​ក៏បាន​ ធ្វើ​ទុក​ក្នុងចិត្ត​នូវ​សទ្ទ​និមិត្ត​នៃ​សំឡេង​ ក្នុង​ទី​ជិត​ក៏បាន
ថយ | ទំព័រទី ២៥៣ | បន្ទាប់
ID: 637361469519565012
ទៅកាន់ទំព័រ៖