ព្រះត្រៃបិដក ភាគ ៦៩
ធ្វើទុកក្នុងចិត្តនូវសទ្ទនិមិត្តនៃសំឡេង ដែលគ្រោតគ្រាតក៏បាន ធ្វើទុកក្នុងចិត្តនូវសទ្ទនិមិត្តនៃសំឡេងដែលល្អិតល្អន់ក៏បាន ធ្វើទុកក្នុងចិត្តនូវសទ្ទនិមិត្តនៃសំឡេង ដែលល្អិតក្រៃលែងក៏បាន ធ្វើទុកក្នុងចិត្ត នូវសទ្ទនិមិត្តនៃសំឡេង ក្នុងទិសខាងកើតក៏បាន ធ្វើទុកក្នុងចិត្តនូវសទ្ទនិមិត្តនៃសំឡេង ក្នុងទិសខាងលិចក៏បាន ធ្វើទុកក្នុងចិត្តនូវសទ្ទនិមិត្តនៃសំឡេង ក្នុងទិសខាងជើងក៏បាន ធ្វើទុកក្នុងចិត្តនូវសទ្ទនិមិត្តនៃសំឡេងក្នុងទិសខាងត្បូងក៏បាន ធ្វើទុកក្នុងចិត្តនូវសទ្ទនិមិត្តនៃសំឡេង ក្នុងទិសបន្ទាប់ទិសខាងកើតក៏បាន ធ្វើទុកក្នុងចិត្តនូវសទ្ទនិមិត្តនៃសំឡេងក្នុងទិសបន្ទាប់ទិសខាងលិចក៏បាន ធ្វើទុកក្នុងចិត្តនូវសទ្ទនិមិត្តនៃសំឡេងក្នុងទិសបន្ទាប់ទិសខាងជើងក៏បាន ធ្វើទុកក្នុងចិត្តនូវសទ្ទនិមិត្តនៃសំឡេងក្នុងទិសបន្ទាប់ទិសខាងត្បូងក៏បាន ធ្វើទុកក្នុងចិត្តនូវសទ្ទនិមិត្តនៃសំឡេង ក្នុងទិសខាងក្រោមក៏បាន ធ្វើទុកក្នុងចិត្តនូវសទ្ទនិមិត្តនៃសំឡេង ក្នុងទិសខាងលើក៏បាន ភិក្ខុនោះមានចិត្តអប់រំ បរិសុទ្ធផូរផង់ ដូច្នោះហើយ តែងបង្អោន បន្ទន់ចិត្តទៅ ក្នុងសោតធាតុវិសុទ្ធិញ្ញាណ
ID: 637361469807727335
ទៅកាន់ទំព័រ៖