ព្រះត្រៃបិដក ភាគ ៦៩
រូបនេះ កើតឡើងដោយសោមនស្សិន្រ្ទិយ រូបនេះ កើតឡើងដោយទោមនស្សិន្រ្ទិយ រូបនេះ កើតឡើងដោយឧបេក្ខិន្រ្ទិយ ភិក្ខុនោះមានចិត្តអប់រំ បរិសុទ្ធ ផូរផង់ ដូច្នោះហើយ ក៏បង្អោនបន្ទន់ចិត្តទៅក្នុងចេតោបរិយញ្ញាណ ភិក្ខុនោះ រមែងកំណត់ដឹងនូវចិត្តរបស់សត្វដទៃរបស់បុគ្គលដទៃ ដោយចិត្តរបស់ខ្លួន ដឹងនូវចិត្តដែលប្រកបដោយរាគៈ ថាចិត្តប្រកបដោយរាគៈផង ដឹងនូវចិត្តដែលប្រាសចាករាគៈ ថាចិត្តប្រាសចាករាគៈផង ដឹងនូវចិត្តដែលប្រកបដោយទោសៈ ថាចិត្តប្រកបដោយទោសៈផង ដឹងនូវចិត្តដែលប្រាសចាកទោសៈផង ដឹងនូវចិត្តដែលប្រកបដោយមោហៈផង ដឹងនូវចិត្តដែលប្រាសចាកមោហៈផង នូវចិត្តដែលរួញរាផង នូវចិត្តដែលរាយមាយផង នូវចិត្តដែលជាមហគ្គតៈ គឺចិត្តដល់ភាពធំ (បានដល់រូបាវចរ និងអរូបាវចរ) ផង នូវចិត្តដែលមិនមែនជាមហគ្គតៈ គឺជាកាមាវចរផង នូវចិត្តដែលមានចិត្តដទៃក្រៃលែងជាង គឺជាកាមាវចរផង នូវចិត្តដែលមិនមានចិត្តដទៃក្រៃលែងជាង គឺរូបាវចរ និងអរូបាវចរផង នូវចិត្តដែលតាំងមាំផង នូវចិត្តដែលមិនបានតាំងមាំផង នូវចិត្តដែលរួចស្រឡះផង នូវចិត្តដែលមិនរួចស្រឡះផង នូវចិត្តដែលចុះស៊ប់ផង នូវចិត្តដែលមិនចុះស៊ប់ ថាចិត្តមិនចុះស៊ប់ផង ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ
ID: 637361470610488004
ទៅកាន់ទំព័រ៖