ព្រះត្រៃបិដក ភាគ ៦៩
ការកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ ភិក្ខុនោះមានចិត្តអប់រំ បរិសុទ្ធ ផូរផង់ដូច្នោះហើយ ក៏បង្អោនបន្ទន់ចិត្តទៅក្នុងបុពេ្វនិវាសានុស្សតិញ្ញាណ ភិក្ខុនោះ រមែងរលឹកឃើញនូវបុពេ្វនិវាសច្រើនយ៉ាង គឺរលឹកឃើញបាន ១ ជាតិខ្លះ ២ ជាតិខ្លះ ៣ ជាតិខ្លះ ៤ ជាតិខ្លះ ៥ ជាតិខ្លះ ១០ ជាតិខ្លះ ២០ ជាតិខ្លះ ៣០ ជាតិខ្លះ ៤០ ជាតិខ្លះ ៥០ ជាតិខ្លះ មួយរយជាតិខ្លះ មួយពាន់ជាតិខ្លះ មួយសែនជាតិខ្លះ អស់សំវដ្ដកប្បដ៏ច្រើនខ្លះ វិវដ្ដកប្បដ៏ច្រើនខ្លះ អស់សំវដ្ដវិវដ្ដកប្បដ៏ច្រើនខ្លះ ថាអាត្មាអញកើតហើយ ក្នុងទីឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានវណ្ណៈយ៉ាងនេះ មានអាហារយ៉ាងនេះ បាននូវសុខ និងទុក្ខយ៉ាងនេះ មានទីបំផុតអាយុយ៉ាងនេះ អាត្មាអញនោះ លុះច្យុតចាកទីនោះ បានទៅកើតក្នុងទីឯណោះ កាលដែលកើតក្នុងទីនោះ អាត្មាអញមានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានវណ្ណៈយ៉ាងនេះ មានអាហារយ៉ាងនេះ បាននូវសុខ និងទុក្ខយ៉ាងនេះ មានទីបំផុតអាយុយ៉ាងនេះ អាត្មាអញនោះ លុះច្យុតចាកទីនោះ ទើបមកកើតក្នុងទីនេះ (ភិក្ខុនោះ) រមែងរលឹកឃើញនូវបុពេ្វនិវាសច្រើនយ៉ាង ព្រមទាំងអាការ ព្រមទាំងឧទ្ទេស យ៉ាងនេះឯង ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ
ID: 637361471393089326
ទៅកាន់ទំព័រ៖