ព្រះត្រៃបិដក ភាគ ៦៩

សេចក្តី​ខ្សឹកខ្សួល​ជា​ភ័យ ត្រូវ​ដឹង​ច្បាស់​ថា សេចក្តី​តានតឹង​ជា​ភ័យ។
 [២២​] បុគ្គល​ត្រូវ​ដឹង​ច្បាស់​ថា​ ការ​មិនកើត​ឡើងជា​ទី​ក្សេម ត្រូវ​ដឹង​ច្បាស់​ថា ការ​មិន​ប្រព្រឹត្តិ​ទៅជា​ទី​ក្សេម​ ត្រូវ​ដឹង​ច្បាស់​ថា ការ​មិនកំណត់​ (នូវ​សង្ខារ​) ជាទី​ក្សេម ត្រូវ​ដឹង​ច្បាស់​ថា ការ​មិន​ប្រមូល​មក គឺ​កម្ម​ដែល​មិនមែន​ជាហេតុ​នៃ​បដិសន្ធិ​តទៅទៀត​ជាទី​ក្សេម​ ត្រូវ​ដឹង​ច្បាស់​ថា ការ​មិន​មាន​បដិសន្ធិ​ជាទី​ក្សេម ត្រូវ​ដឹង​ច្បាស់​ថា ការ​មិន​មាន​គតិ​ជាទី​ក្សេម​ ត្រូវ​ដឹង​ច្បាស់​ថា ការ​មិនកើត​ឡើងជា​ទី​ក្សេម ត្រូវ​ដឹង​ច្បាស់​ថា ការ​មិន​ប្រព្រឹត្តិ​ទៅ​នៃ​វិបាក​ជាទី​ក្សេម​ ត្រូវ​ដឹង​ច្បាស់​ថា ការ​មិន​មាន​ជាតិ​ជាទី​ក្សេម ត្រូវ​ដឹង​ច្បាស់​ថា ការ​មិន​មាន​ជរា​ជាទី​ក្សេម​ ត្រូវ​ដឹង​ច្បាស់​ថា ការ​មិន​មាន​ព្យាធិ​ជាទី​ក្សេម ត្រូវ​ដឹង​ច្បាស់​ថា ការ​មិន​មាន​មរណៈ​ជាទី​ក្សេម​ ត្រូវ​ដឹង​ច្បាស់​ថា ការ​មិន​មាន​សេចក្តី​សោក​ជាទី​ក្សេម ត្រូវ​ដឹង​ច្បាស់​ថា ការ​មិន​មាន​សេចក្តី​ខ្សឹកខ្សួល​ជាទី​ក្សេម​ ត្រូវ​ដឹង​ច្បាស់​ថា ការ​មិន​មាន​សេចក្តី​តានតឹង​ជាទី​ក្សេម។
 [២៣​] បុគ្គល​ត្រូវ​ដឹង​ច្បាស់​ថា​ ការ​កើតឡើង​ជា​ភ័យ ការ​មិនកើត​ឡើងជា​ទី​ក្សេម ត្រូវ​ដឹង​ច្បាស់​ថា ការប្រព្រឹត្តិ​ទៅជា​ភ័យ​ ការ​មិន​ប្រព្រឹត្តិ​ទៅជា​ទី​ក្សេម ត្រូវ​ដឹង​ច្បាស់​ថា ការកំណត់​ (នូវ​សង្ខារ​) ជា​ភ័យ ការ​មិនកំណត់​ (នូវ​សង្ខារ​) ជាទី​ក្សេម​ ត្រូវ​ដឹង​ច្បាស់​ថា ការ​ប្រមូល​មក គឺ​កម្ម​ដែល​ជាហេតុ​នៃ​បដិសន្ធិ​តទៅទៀត​
ថយ | ទំព័រទី ២៦ | បន្ទាប់
ID: 637358716866916690
ទៅកាន់ទំព័រ៖