ព្រះត្រៃបិដក ភាគ ៦៩

 [២៥៨​] បញ្ញា​ដែល​ស្ទាត់ជំនាញ នៃ​ឥន្ទ្រិយ​ទាំង ៣ ដោយ​អាការ ៦៤ ឈ្មោះថា​ អា​សវ​ក្ខ​យញ្ញា​ណ តើ​ដូចម្ដេច។
 ឥន្រ្ទិយ​ ៣ តើ​អ្វីខ្លះ។ អនញ្ញា​តញ្ញស្សា​មី​តិ​ន្រ្ទិយ ១ អញ្ញិ​ន្រ្ទិយ ១ អញ្ញាតា​វិ​ន្រ្ទិយ ១។
 អនញ្ញា​តញ្ញស្សា​មី​តិ​ន្រ្ទិយ​ ដល់​នូវ​ឋាន​(១) ប៉ុន្មាន​យ៉ាង អញ្ញិ​ន្រ្ទិយ ដល់​នូវ​ឋាន​ប៉ុន្មាន​យ៉ាង​ អញ្ញាតា​វិ​ន្រ្ទិយ ដល់​នូវ​ឋាន​ប៉ុន្មាន​យ៉ាង។ អនញ្ញា​តញ្ញស្សា​មី​តិ​ន្រ្ទិយ ដល់​នូវ​ឋាន​មួយ​ គឺ​សោតាបត្តិ​មគ្គ អញ្ញិ​ន្រ្ទិយ ដល់​នូវ​ឋាន ៦ គឺ​សោតាបត្តិផល ១ សកទាគាមិមគ្គ ១ សកទាគាមិផល ១ អនាគាមិមគ្គ ១ អនាគាមិផល ១ អរហត្តមគ្គ ១ អញ្ញាតា​វិ​ន្រ្ទិយ ដល់​នូវ​ឋាន​មួយ​ គឺ អរហត្តផល។
 [២៥៩​] ក្នុង​ខណៈ​នៃ​សោតាបត្តិ​មគ្គ អនញ្ញា​តញ្ញស្សា​មី​តិ​ន្រ្ទិយ​ មាន​សទ្ធិន្រ្ទិយ ដែល​មានការ​ជឿស៊ប់​ជា​បរិវារ មាន​វីរិយិន្រ្ទិយ ដែល​មានការ​ផ្គង​ឡើង​ ជា​បរិវារ មាន​សតិន្រ្ទិយ ដែល​មានការ​ប្រុងប្រយ័ត្ន​ជា​បរិវារ មាន​សមាធិន្រ្ទិយ ដែល​មានការ​មិន​រាយមាយ ជា​បរិវារ មាន​បញ្ញិន្រ្ទិយ ដែល​មានការ​ឃើញ​ជា​បរិវារ​ មាន​មនិន្រ្ទិយ ដែល​មាន​ការ​ដឹង​ច្បាស់ជា​បរិវារ​ មាន​សោមនស្សិន្រ្ទិយ ដែល​មានការ​សើម​ជ្រាយ​ជា​បរិវារ​
(១) ពាក្យ​ថា​ ដល់​នូវ​ឋាន គឺ សម្រេច​-កើតមាន​-ក្នុង​ហេតុ។
ថយ | ទំព័រទី ២៦១ | បន្ទាប់
ID: 637361472795926800
ទៅកាន់ទំព័រ៖