ព្រះត្រៃបិដក ភាគ ៦៩

មាន​ជីវិ​តិ​ន្រ្ទិយ​ ដែល​មាន​ភាព​នៃ​សន្ដ​តិ កំពុង​ប្រព្រឹត្តទៅ​ជា​អធិបតី​ជា​បរិវារ ធម៌​ទាំងឡាយ​ដែល​កើត​ក្នុង​ខណៈ​នៃ​សោតាបត្តិ​មគ្គ លើកលែងតែ​រូប​ដែល​មានចិត្តជា​សមុដ្ឋាន​ចេញ​ សុទ្ធតែ​ជា​កុសល​ទាំងអស់ សុទ្ធតែ​មិន​មាន​អាសវៈ​ទាំងអស់​ សុទ្ធតែ​នាំ​សត្វ​ចេញ​ចាក​វដ្ដៈ​ទាំងអស់ សុទ្ធតែ​ដល់​នូវ​ការ​មិន​សន្សំ​នូវ​កិលេស​ទាំងអស់​ សុទ្ធតែ​ជា​លោ​កុត្ត​រៈ​ទាំងអស់ សុទ្ធតែ​មាន​និព្វាន​ជា​អារម្មណ៍​ទាំងអស់​ ក្នុង​ខណៈ​នៃ​សោតាបត្តិ​មគ្គ អនញ្ញា​តញ្ញស្សា​មី​តិ​ន្រ្ទិយ មាន​ឥន្រ្ទិយ​ទាំង​ ៨ នេះ ដែល​មាន​សហជា​តិ​ប្ប​ច្ច័​យជា​បរិវារ ដែល​មាន​អញ្ញមញ្ញ​ប្ប​ច្ច័​យជា​បរិវារ ដែល​មាន​និស្សយ​ប្ប​ច្ច័​យជា​បរិវារ​ ដែល​មាន​សម្បយុត្ត​ប្ប​ច្ច័​យជា​បរិវារ ប្រព្រឹត្តទៅ​ជា​មួយ​គ្នា​ កើតជា​មួយ​គ្នា លាយឡំ​ជាមួយគ្នា ប្រកប​ជាមួយគ្នា ធម៌​ទាំងនោះ ជា​អាការៈ​ផង ជា​បរិវារ​ផង​ នៃ​អនញ្ញា​តញ្ញស្សា​មី​តិ​ន្រ្ទិយ​នោះ។
 [២៦០​] ក្នុង​ខណៈ​នៃ​សោតាបត្តិផល អញ្ញិ​ន្រ្ទិយ មាន​សទ្ធិន្រ្ទិយ​ដែល​មាន​ការ​ជឿ​ស៊ប់​ជា​បរិវារ​ មា​នវីរិយន្រ្ទិយ មាន​ដែល​មានការ​ផ្គង​ឡើងជា​បរិវារ មាន​សតិន្រ្ទិយ ដែល​មាន​ការ​ប្រុងប្រយ័ត្ន​ជា​បរិវារ​ មាន​សមាធិន្រ្ទិយ ដែល​មានការ​មិន​រាយមាយ​ជា​បរិវារ​ មាន​បញ្ញិន្រ្ទិយ​ដែល​មានការ​ឃើញ​ជា​បរិវារ មាន​មនិន្រ្ទិយ​ដែល​មានការ​ដឹង​ច្បាស់ជា​បរិវារ​ មាន​សោមនស្សិន្រ្ទិយ ដែល​មានការ​សើម​ជ្រាយ​ជា​បរិវារ​
ថយ | ទំព័រទី ២៦២ | បន្ទាប់
ID: 637361473138783712
ទៅកាន់ទំព័រ៖