ព្រះត្រៃបិដក ភាគ ៦៩

មាន​ជីវិតិន្រ្ទិយ​ ដែល​មាន​ភាព​នៃ​សន្ដ​តិ កំពុង​ប្រព្រឹត្តទៅ​ជា​អធិបតី​ ជា​បរិវារ ធម៌​ទាំងឡាយ​ដែល​កើត​ក្នុង​ខណៈ​នៃ​សោតាបត្តិផល​ លើកលែងតែ​រូប​ដែល​មានចិត្តជា​សមុដ្ឋាន​ចេញ សុទ្ធតែ​ជា​អព្យាក្រឹត​ទាំងអស់ សុទ្ធតែ​មិន​មាន​អាសវៈ​ទាំងអស់​ សុទ្ធតែ​ជា​លោ​កុត្ត​រៈ​ទាំងអស់ សុទ្ធតែ​មាន​និព្វាន​ជា​អារម្មណ៍​ទាំងអស់​ ក្នុង​ខណៈ​នៃ​សោតាបត្តិផល អញ្ញិ​ន្រ្ទិ​យមាន​ឥន្រ្ទិយ​ទាំង ៨ នេះ ដែល​មាន​សហជា​តិ​ប្ប​ច្ច័​យជា​បរិវារ​ ដែល​មាន​អញ្ញមញ្ញ​ប្ប​ច្ច័​យជា​បរិវារ ដែល​មាន​និស្សយ​ប្ប​ច្ច័​យជា​បរិវារ ដែល​មាន​សម្បយុត្ត​ប្ប​ច្ច័​យជា​បរិវារ​ ប្រព្រឹត្តទៅ​ជាមួយគ្នា កើតជា​មួយ​គ្នា​ លាយឡំ​ជាមួយគ្នា ប្រកប​ជាមួយគ្នា ធម៌​ទាំងនោះ ជា​អាការ​ផង ជា​បរិវារ​ផង នៃ​អញ្ញិ​ន្រ្ទិយ​នោះ។
 [២៦១​] ក្នុង​ខណៈ​នៃ​សកទាគាមិមគ្គ។បេ។ ក្នុង​ខណៈ​នៃ​សកទាគាមិផល។បេ។ ក្នុង​ខណៈ​នៃ​អនាគាមិមគ្គ។បេ។ ក្នុង​ខណៈ​នៃ​អនាគាមិផល។បេ។ ក្នុង​ខណៈ​នៃ​អរហត្តមគ្គ​ អញ្ញិ​ន្រ្ទិ​យមាន​សទ្ធិន្រ្ទិយ ដែល​មានការ​ជឿស៊ប់​ជា​បរិវារ។បេ។ មាន​ជី​វិ​តិ​ន្រ្ទិយ ដែល​មាន​ភាព​នៃ​សន្ដ​តិ កំពុង​ប្រព្រឹត្តទៅ​ជា​អតិ​បតី​ជា​បរិវារ​ ធម៌​ទាំងឡាយ ដែល​កើត​ក្នុង​ខណៈ​នៃ​អរហត្តមគ្គ លើកលែងតែ​រូប ដែល​មានចិត្តជា​សមុដ្ឋាន​ចេញ​ សុទ្ធតែ​ជា​កុសល​ទាំងអស់​
ថយ | ទំព័រទី ២៦៣ | បន្ទាប់
ID: 637361473509613336
ទៅកាន់ទំព័រ៖