ព្រះត្រៃបិដក ភាគ ៦៩
សុទ្ធតែមិនមានអាសវៈទាំងអស់ សុទ្ធតែនាំសត្វឲ្យចេញចាកវដ្ដៈទាំងអស់ សុទ្ធតែដល់នូវការមិនសន្សំនូវកិលេសទាំងអស់ សុទ្ធតែជាលោកុត្តរៈទាំងអស់ សុទ្ធតែមាននិព្វាន ជាអារម្មណ៍ទាំងអស់ ក្នុងខណៈនៃអរហត្តមគ្គ អញ្ញិន្រ្ទិយ មានឥន្រ្ទិយទាំង ៨ នេះ ដែលមានសហជាតិប្បច្ច័យ ជាបរិវារ ដែលមានអញ្ញមញ្ញប្បច្ច័យ ជាបរិវារ ដែលមាននិស្សយប្បច្ច័យ ជាបរិវារ ដែលមានសម្បយុត្តប្បច្ច័យ ជាបរិវារ ប្រព្រឹត្តទៅជាមួយគ្នា កើតជាមួយគ្នា លាយឡំគ្នា ប្រកបជាមួយគ្នា ធម៌ទាំងនោះ ជាអាការៈផង ជាបរិវារផង នៃអញ្ញិន្រ្ទិយនោះ។
[២៦២] ក្នុងខណៈនៃអរហត្តផល អញ្ញាតាវិន្រ្ទិយ មានសទ្ធិន្រ្ទិយ ដែលមានការជឿស៊ប់ជាបរិវារ មានវីរិយិន្រ្ទិយ ដែលមានការផ្គងឡើងជាបរិវារ មានសតិន្រ្ទិយ ដែលមានការប្រុងប្រយ័ត្នជាបរិវារ មានសមាធិន្រ្ទិយ ដែលមានការមិនរាយមាយជាបរិវារ មានបញ្ញិន្រ្ទិយ ដែលមានការឃើញជាបរិវារ មានមនិន្រ្ទិយ ដែលមានការដឹងច្បាស់ ជាបរិវារ មានសោមនស្សិន្រ្ទិយ ដែលមានការសើមជ្រាយ ជាបរិវារ មានជីវិតិន្រ្ទិយ ដែលមានភាពនៃសន្ដតិ កំពុងប្រព្រឹត្តទៅ ជាអធិបតីជាបរិវារ ធម៌ទាំងឡាយដែលកើតក្នុងខណៈនៃអរហត្តផល លើកលែងតែរូប ដែលមានចិត្តជាសមុដ្ឋានចេញ សុទ្ធតែជាអព្យាក្រឹតទាំងអស់
ID: 637361473895756754
ទៅកាន់ទំព័រ៖