ព្រះត្រៃបិដក ភាគ ៦៩
សុទ្ធតែមិនមានអាសវៈទាំងអស់ សុទ្ធតែជាលោកុត្តរៈទាំងអស់ សុទ្ធតែមាននិព្វានជាអារម្មណ៍ទាំងអស់ ក្នុងខណៈនៃអរហត្តផល អញ្ញាតាវិន្រ្ទិយ មានឥន្រ្ទិយទាំង ៨ នេះ ដែលមានសហជាតិប្បច្ច័យ ជាបរិវារ ដែលមានអញ្ញមញ្ញប្បច្ច័យ ជាបរិវារ ដែលមាននិស្សយប្បច្ច័យ ជាបរិវារ ដែលមានសម្បយុត្តប្បច្ច័យជាបរិវារ ប្រព្រឹត្តទៅជាមួយគ្នា កើតជាមួយគ្នា លាយឡំគ្នា ប្រកបជាមួយគ្នា ធម៌ទាំងនោះ ជាអាការផង ជាបរិវារផង នៃអញ្ញាតាវិន្រ្ទិយនោះ ឥន្រ្ទិយនេះ មានប្រមាណ ៨ ប្រាំបីដង ត្រូវជា ៦៤ យ៉ាងនេះឯង។
[២៦៣] សំនួរត្រង់ពាក្យថា អាសវៈ តើអាសវៈ ដូចម្ដេចខ្លះ។ កាមាសវៈ ១ ភវាសវៈ ១ ទិដ្ឋាសវៈ ១ អវិជ្ជាសវៈ ១ ។ អាសវៈទាំងនុ៎ះ រមែងអស់ក្នុងធម៌ដូចម្ដេច។ ទិដ្ឋាសវៈ អស់ឥតមានសេសសល់ កាមាសវៈ ដែលញុំាងសត្វឲ្យទៅកាន់អបាយ ក៏អស់ ភវាសវៈ ដែលញុំាងសត្វឲ្យទៅកាន់អបាយ ក៏អស់ អវិជ្ជាសវៈ ដែលញុំាងសត្វឲ្យទៅកាន់អបាយ ក៏អស់ ដោយសោតាបត្តិមគ្គ អាសវៈទាំងនេះ រមែងអស់ក្នុងធម៌នេះឯង កាមាសវៈដ៏គ្រោតគ្រាត រមែងអស់ ភវាសវៈ ដែលឋិតនៅជាមួយនឹងកាមាសវៈនោះ ក៏អស់
ID: 637361474264867554
ទៅកាន់ទំព័រ៖