ព្រះត្រៃបិដក ភាគ ៦៩
មានអត្ថថារលាស់ចេញ មានអត្ថថាស្ងាត់ មានអត្ថថាមិនមានបច្ច័យប្រជុំតាក់តែង មានអត្ថថាមិនស្លាប់ មានអត្ថថាធ្វើឲ្យជាក់ច្បាស់ មគ្គសច្ច មានអត្ថថាស្រោចស្រង់ មានអត្ថថាជាហេតុ មានអត្ថថាឃើញ មានអត្ថថាជាអធិបតី មានអត្ថថាគួរចម្រើន ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងអត្ថថាកំណត់ដឹង ឈ្មោះថាទុក្ខញ្ញាណ បញ្ញាក្នុងអត្ថថាលះ ឈ្មោះថាសមុទយញ្ញាណ បញ្ញាក្នុងអត្ថថាធ្វើឲ្យជាក់ច្បាស់ ឈ្មោះថានិរោធញ្ញាណ បញ្ញាក្នុងអត្ថថាចម្រើន ឈ្មោះថាមគ្គញ្ញាណ។
[២៦៥] ទុក្ខញ្ញាណ ទុក្ខសមុទយញ្ញាណ ទុក្ខនិរោធញ្ញាណ ទុក្ខនិរោធគាមិនីបដិបទាញាណ តើដូចម្ដេច។ ញាណរបស់បុគ្គលដែលប្រកបព្រមដោយមគ្គ ឈ្មោះថាទុក្ខញ្ញាណផង ឈ្មោះថាទុក្ខសមុទយញ្ញាណផង ឈ្មោះថាទុក្ខនិរោធញ្ញាណផង ឈ្មោះថាទុក្ខនិរោធគាមិនីបដិបទាញាណផង។
[២៦៦] បណ្ដាញាណទាំងនោះ ទុក្ខញ្ញាណ តើដូចម្ដេច។ បញ្ញាការដឹងច្បាស់ សេចក្ដីពិចារណាធម៌ សេចក្ដីជ្រើសរើស សេចក្ដីពិចារណា ការកំណត់ ការកត់សំគាល់ ការកត់ត្រា ភាពជាបណ្ឌិត ភាពជាអ្នកឈ្លាសវៃ ភាពជាបុគ្គលមានសេចក្ដីជ្រះស្អាត
ID: 637361475047781285
ទៅកាន់ទំព័រ៖