ព្រះត្រៃបិដក ភាគ ៦៩

ជា​ភ័យ ការ​មិន​ប្រមូល​មក គឺ​កម្ម​ដែល​មិនមែន​ជាហេតុ​នៃ​បដិសន្ធិ​តទៅទៀត​ជាទី​ក្សេម​ ត្រូវ​ដឹង​ច្បាស់​ថា បដិសន្ធិ​ជា​ភ័យ ការ​មិន​មាន​បដិសន្ធិ​ជាទី​ក្សេម ត្រូវ​ដឹង​ច្បាស់​ថា​ គតិ​ជា​ភ័យ ការ​មិន​មាន​គតិ​ជាទី​ក្សេម ត្រូវ​ដឹង​ច្បាស់​ថា ការ​កើតឡើង​ជា​ភ័យ ការ​មិនកើត​ឡើងជា​ទី​ក្សេម​ ត្រូវ​ដឹង​ច្បាស់​ថា ការប្រព្រឹត្តិ​ទៅ​នៃ​វិបាក​ជា​ភ័យ ការ​មិន​ប្រព្រឹត្តិ​ទៅ​នៃ​វិបាក​ជាទី​ក្សេម​ ត្រូវ​ដឹង​ច្បាស់​ថា ជាតិ​ជា​ភ័យ ការ​មិន​មាន​ជាតិ​ជាទី​ក្សេម ត្រូវ​ដឹង​ច្បាស់​ថា​ ជរា​ជា​ភ័យ ការ​មិន​មាន​ជរា​ជាទី​ក្សេម ត្រូវ​ដឹង​ច្បាស់​ថា ព្យាធិ​ជា​ភ័យ ការ​មិន​មាន​ព្យាធិ​ជាទី​ក្សេម​ ត្រូវ​ដឹង​ច្បាស់​ថា មរណៈ​ជា​ភ័យ ការ​មិន​មាន​មរណៈ​ជាទី​ក្សេម ត្រូវ​ដឹង​ច្បាស់​ថា​ សេចក្តី​សោក​ជា​ភ័យ ការ​មិន​មាន​សេចក្តី​សោក​ជាទី​ក្សេម ត្រូវ​ដឹង​ច្បាស់​ថា សេចក្តី​ខ្សឹកខ្សួល​ជា​ភ័យ​ ការ​មិន​មាន​សេចក្តី​ខ្សឹកខ្សួល​ជាទី​ក្សេម ត្រូវ​ដឹង​ច្បាស់​ថា សេចក្តី​តានតឹង​ជា​ភ័យ​ ការ​មិន​មាន​សេចក្តី​តានតឹង​ជាទី​ក្សេម។
 [២៤​] បុគ្គល​ត្រូវ​ដឹង​ច្បាស់​ថា​ ការ​កើតឡើង​ប្រកបដោយ​អាមិសៈ ត្រូវ​ដឹង​ច្បាស់​ថា ការប្រព្រឹត្តិ​ទៅ ប្រកបដោយ​អាមិសៈ​ ត្រូវ​ដឹង​ច្បាស់​ថា ការកំណត់​ (នូវ​សង្ខារ​) ប្រកបដោយ​អាមិសៈ ត្រូវ​ដឹង​ច្បាស់​ថា ការ​ប្រមូល​មក​ គឺ​កម្ម​ដែល​ជាហេតុ​នៃ​បដិសន្ធិ​តទៅទៀត ប្រកបដោយ​អាមិសៈ ត្រូវ​ដឹង​ច្បាស់​ថា បដិសន្ធិ​ប្រកបដោយ​អាមិសៈ​
ថយ | ទំព័រទី ២៧ | បន្ទាប់
ID: 637358717243927831
ទៅកាន់ទំព័រ៖