ព្រះត្រៃបិដក ភាគ ៦៩

ឈ្មោះថា​បដិភាណប្បដិសម្ភិទា​ញាណ ប្រាជ្ញា​ក្នុង​ការ​បែកធ្លាយ​អត្ថ​ ឈ្មោះថា​អត្ថប្បដិសម្ភិទា​ញាណ ប្រាជ្ញា​ក្នុង​ការ​បែកធ្លាយ​ធម៌​ ឈ្មោះថា​ធម្មប្បដិ​សម្ភិទា​ញាណ ប្រាជ្ញា​ក្នុង​ការ​បែកធ្លាយ​និរុត្តិ ឈ្មោះថា​និរុត្តិប្បដិ​សម្ភិទា​ញាណ ប្រាជ្ញា ក្នុង​ការ​បែកធ្លាយ​បដិភាណ​ ឈ្មោះថា​បដិភាណប្បដិសម្ភិទា​ញាណ ប្រាជ្ញា​ក្នុង​ការបង្កើត​នូវ​អត្ថ ឈ្មោះថា​អត្ថប្បដិសម្ភិទា​ញាណ​ ប្រាជ្ញា​ក្នុង​ការ​បង្កើត​នូវ​ធម៌​ ឈ្មោះថា​ធម្មប្បដិ​សម្ភិទា​ញាណ ប្រាជ្ញា​ក្នុង​ការបង្កើត​នូវ​និរុត្តិ ឈ្មោះថា​និរុត្តិប្បដិ​សម្ភិទា​ញាណ ប្រាជ្ញា​ក្នុង​ការបង្កើត​នូវ​បដិភាណ​ ឈ្មោះថា​បដិភាណប្បដិសម្ភិទា​ញាណ​ ប្រាជ្ញា​ក្នុង​ការ​ឆ្លុះ​បំភ្លឺ​នូវ​អត្ថ​ ឈ្មោះថា​អត្ថ​ប្ប​ដិ​សម្ភិទា​ញាណ ប្រាជ្ញា​ក្នុង​ការ​ឆ្លុះ​បំភ្លឺ​នូវ​ធម៌​ ឈ្មោះថា​ធម្មប្បដិ​សម្ភិទា​ញាណ ប្រាជ្ញា ក្នុង​ការ​ឆ្លុះ​បំភ្លឺ​នូវ​និរុត្តិ​ ឈ្មោះថា​និរុត្តិប្បដិ​សម្ភិទា​ញាណ ប្រាជ្ញា​ក្នុង​ការ​ឆ្លុះ​បំភ្លឺ​នូវ​បដិភាណ​ ឈ្មោះថា​បដិភាណ​ប្ប​ដិ​សម្ភិទា​ញាណ​ ប្រាជ្ញា​ក្នុង​ការ​ធ្វើ​អត្ថ​ឲ្យ​ភ្លឺរុងរឿង
ថយ | ទំព័រទី ២៧០ | បន្ទាប់
ID: 637361476018532018
ទៅកាន់ទំព័រ៖