ព្រះត្រៃបិដក ភាគ ៦៩

 [២៧០​] ត្រង់​ពាក្យ​ថា មាន​ធូលី​តិច​ក្នុង​ភ្នែក មាន​ធូលី​ច្រើន​ក្នុង​ភ្នែក គឺ​បុគ្គល​ដែល​មាន​សទ្ធា ឈ្មោះថា​អ្នកមាន​ធូលី​តិច​ក្នុង​ភ្នែក​ បុគ្គល​ដែល​ឥត​សទ្ធា ឈ្មោះថា​អ្នកមាន​ធូលី​ច្រើន​ ក្នុង​ភ្នែក បុគ្គល​ដែល​មាន​ព្យាយាម​ប្រារព្ធ​ហើយ ឈ្មោះថា​អ្នកមាន​ធូលី​តិច​ក្នុង​ភ្នែក​ បុគ្គល​ដែល​ខ្ជិលច្រអូស ឈ្មោះថា​អ្នកមាន​ធូលី​ច្រើន​ក្នុង​ភ្នែក បុគ្គល​ដែល​មាន​ស្មារតី​តម្កល់​មាំ ឈ្មោះថា​អ្នកមាន​ធូលី​តិច​ក្នុង​ភ្នែក​ បុគ្គល​ដែល​ភ្លេចស្មារតី ឈ្មោះថា​អ្នកមាន​ធូលី​ច្រើន​ក្នុង​ភ្នែក បុគ្គល​ដែល​មានចិត្ត​តម្កល់​មាំ​ ឈ្មោះថា​អ្នកមាន​ធូលី​តិច​ក្នុង​ភ្នែក បុគ្គល​ដែល​មានចិត្ត​មិន​តម្កល់​មាំ ឈ្មោះថា​អ្នកមាន​ធូលី​ច្រើន​ក្នុង​ភ្នែក​ បុគ្គល​ដែល​មាន​ប្រាជ្ញា​ ឈ្មោះថា​អ្នកមាន​ធូលី​តិច​ក្នុង​ភ្នែក បុគ្គល​ដែល​ឥត​ប្រាជ្ញា ឈ្មោះថា​អ្នក​មាន​ធូលី​ច្រើន​ក្នុង​ភ្នែក។
 [២៧១​] ត្រង់​ពាក្យ​ថា មាន​ឥន្រ្ទិយ​ចាស់​ក្លា មាន​ឥន្រ្ទិយ​ទន់ គឺ​បុគ្គល​ដែល​មាន​សទ្ធា​ ឈ្មោះថា​អ្នកមាន​ឥន្រ្ទិយ​ចាស់​ក្លា បុគ្គល​ដែល​ឥត​សទ្ធា​ ឈ្មោះថា​អ្នកមាន​ឥន្ទ្រិយ​ទន់ បុគ្គល​ដែល​មាន​ព្យាយាម​ប្រារព្ធ​ហើយ​ ឈ្មោះថា​អ្នកមាន​ឥន្រ្ទិយ​ចាស់​ក្លា បុគ្គល​ដែល​ខ្ជិលច្រអូស​ ឈ្មោះថា​អ្នកមាន​ឥន្រ្ទិយ​ទន់
ថយ | ទំព័រទី ២៧២ | បន្ទាប់
ID: 637361476701745547
ទៅកាន់ទំព័រ៖