ព្រះត្រៃបិដក ភាគ ៦៩
បុគ្គលដែលមានស្មារតីតម្កល់មាំ ឈ្មោះថាអ្នកមានឥន្រ្ទិយចាស់ក្លា បុគ្គលដែលភ្លេចស្មារតី ឈ្មោះថាអ្នកមានឥន្រ្ទិយទន់ បុគ្គលដែលមានចិត្តតម្កល់មាំ ឈ្មោះថាអ្នកមានឥន្រ្ទិយចាស់ក្លា បុគ្គលដែលមានចិត្តមិនតម្កល់មាំ ឈ្មោះថាអ្នកមានឥន្រ្ទិយទន់ បុគ្គលដែលមានប្រាជ្ញា ឈ្មោះថាអ្នកមានឥន្រ្ទិយចាស់ក្លា បុគ្គលដែលឥតប្រាជ្ញា ឈ្មោះថាអ្នកមានឥន្រ្ទិយទន់។
[២៧២] ត្រង់ពាក្យថា មានអាការល្អ មានអាការអាក្រក់ គឺបុគ្គលដែលមានសទ្ធា ឈ្មោះថាអ្នកមានអាការល្អ បុគ្គលដែលឥតសទ្ធា ឈ្មោះថាអ្នកមានអាការអាក្រក់ បុគ្គលដែលមានព្យាយាមប្រារព្ធហើយ ឈ្មោះថាអ្នកមានអាការល្អ បុគ្គលដែលខ្ជិលច្រអូស ឈ្មោះថាអ្នកមានអាការអាក្រក់ បុគ្គលដែលមានស្មារតីតម្កល់មាំ ឈ្មោះថាអ្នកមានអាការល្អ បុគ្គលដែលភ្លេចស្មារតី ឈ្មោះថាអ្នកមានអាការអាក្រក់ បុគ្គលដែលមានចិត្តតម្កល់មាំ ឈ្មោះថាអ្នកមានអាការល្អ បុគ្គលដែលមានចិត្តមិនតម្កល់មាំ ឈ្មោះថាអ្នកមានអាការអាក្រក់ បុគ្គលដែលមានប្រាជ្ញា ឈ្មោះថាអ្នកមានអាការល្អ បុគ្គលដែលឥតប្រាជ្ញា ឈ្មោះថាអ្នកមានអាការអាក្រក់។
[២៧៣] ពាក្យថា គួរឲ្យត្រាស់ដឹងបានដោយងាយ គួរឲ្យត្រាស់ដឹងបានដោយក្រ គឺបុគ្គលដែលមានសទ្ធា ឈ្មោះថាអ្នកគួរឲ្យត្រាស់ដឹងបានដោយងាយ បុគ្គលដែលឥតសទ្ធា ឈ្មោះថាអ្នកគួរឲ្យត្រាស់ដឹង
ID: 637361477119611777
ទៅកាន់ទំព័រ៖