ព្រះត្រៃបិដក ភាគ ៦៩
បានដោយក្រ បុគ្គលដែលមានព្យាយាមប្រារព្ធហើយ ឈ្មោះថាអ្នកគួរឲ្យត្រាស់ដឹងបានដោយងាយ បុគ្គលដែលខ្ជិលច្រអូស ឈ្មោះថាអ្នកគួរឲ្យត្រាស់ដឹងបានដោយក្រ បុគ្គលដែលមានស្មារតីតម្កល់មាំ ឈ្មោះថាអ្នកគួរឲ្យត្រាស់ដឹងបានដោយងាយ បុគ្គលដែលភ្លេចស្មារតី ឈ្មោះថាអ្នកគួរឲ្យត្រាស់ដឹងបានដោយក្រ បុគ្គលដែលមានចិត្តតម្កល់មាំ ឈ្មោះថាអ្នកគួរឲ្យត្រាស់ដឹងបានដោយងាយ បុគ្គលដែលមានចិត្តមិនតម្កល់មាំ ឈ្មោះថាអ្នកគួរឲ្យត្រាស់ដឹងបានដោយក្រ បុគ្គលដែលមានប្រាជ្ញា ឈ្មោះថាអ្នកគួរឲ្យត្រាស់ដឹងបានដោយងាយ បុគ្គលដែលឥតប្រាជ្ញា ឈ្មោះថាអ្នកគួរឲ្យត្រាស់ដឹងបានដោយក្រ។
[២៧៤] ពាក្យថា សត្វពួកខ្លះ ឃើញបរលោក និងទោស មានរាគៈជាដើម ថាជាភ័យ សត្វពួកខ្លះ មិនឃើញបរលោក និងទោស មានរាគៈជាដើមថាជាភ័យ សេចក្ដីថា បុគ្គលដែលមានសទ្ធា ឈ្មោះថាអ្នកឃើញបរលោក និងទោស មានរាគៈជាដើមថាជាភ័យ បុគ្គលដែលឥតសទ្ធា ឈ្មោះថាអ្នកមិនឃើញនូវបរលោក និងទោស មានរាគៈជាដើមថាជាភ័យ បុគ្គលដែលមានព្យាយាមប្រារព្ធហើយ ឈ្មោះថាអ្នកឃើញនូវបរលោក និងទោស មានរាគៈជាដើមថាជាភ័យ បុគ្គលដែលខ្ជិលច្រអូស ឈ្មោះថាអ្នកមិនឃើញ នូវបរលោក និងទោស មានរាគៈជាដើម ថាជាភ័យ បុគ្គលដែលមានស្មារតីតម្កល់មាំ ឈ្មោះថាអ្នកឃើញនូវបរលោក និងទោស មានរាគៈជាដើមថាជាភ័យ បុគ្គលដែលភ្លេចស្មារតី ឈ្មោះថាអ្នកមិនឃើញនូវបរលោក និងទោស មានរាគៈជាដើមថាជាភ័យ
ID: 637361477524664214
ទៅកាន់ទំព័រ៖