ព្រះត្រៃបិដក ភាគ ៦៩

បុគ្គល​ដែល​មានចិត្ត​តម្កល់​មាំ​ ឈ្មោះថា​អ្នក​ឃើញ​នូវ​បរលោក និង​ទោស មាន​រាគៈ​ជាដើម​ថា​ជា​ភ័យ​ បុគ្គល​ដែល​មានចិត្ត​មិន​តម្កល់​មាំ ឈ្មោះថា​អ្នក​មិនឃើញ​នូវ​បរលោក និង​ទោស មាន​រាគៈ​ជាដើម​ថា​ជា​ភ័យ​ បុគ្គល​ដែល​មាន​ប្រាជ្ញា ឈ្មោះថា អ្នក​ឃើញ​នូវ​បរលោក និង​ទោស​ មាន​រាគៈ​ជាដើម​ថា​ជា​ភ័យ បុគ្គល​ដែល​ឥត​ប្រាជ្ញា ឈ្មោះថា​អ្នក​មិនឃើញ​នូវ​បរលោក​ និង​ទោស មាន​រាគៈ​ជាដើម​ថា​ជា​ភ័យ។
 [២៧៥​] ពាក្យ​ថា លោក បាន​ដល់​ខន្ធ​លោក ធាតុ​លោក​ អាយតន​លោក​ វិបត្តិ​ភវ​លោក គឺ​អបាយលោក វិបត្តិ​សម្ភវ​លោក គឺ​អកុសលកម្ម​ដែល​នាំ​ទៅ​កើត​ក្នុង​អបាយ សម្បត្តិ​ភវ​លោក គឺ​សុគតិ​លោក សម្បត្តិ​សម្ភវ​លោក​ គឺ​កុសលកម្ម​ដែល​នាំទៅ​កើត​ក្នុង​សុគតិ​លោក លោក​ ១ បាន​ដល់​ពួក​សត្វ​ទាំងអស់​ដែល​តាំងនៅ​បាន​ដោយ​អាហារ លោក​ ២ បាន​ដល់​នាម ១ រូប ១ លោក ៣ បាន​ដល់​វេទនា ៣ លោក ៤ បាន​ដល់​អាហារ ៤ លោក ៥ បាន​ដល់​ឧបាទានក្ខន្ធ​ ៥ លោក ៦ បាន​ដល់​អាយតនៈ​ខាងក្នុង ៦ លោក ៧ បាន​ដល់ទី​តាំង​នៃ​វិញ្ញាណ ៧
ថយ | ទំព័រទី ២៧៥ | បន្ទាប់
ID: 637361477898775188
ទៅកាន់ទំព័រ៖