ព្រះត្រៃបិដក ភាគ ៦៩

ចុះចិត្តស៊ប់​ក្នុង​ព្យាបាទ​ ដឹង​នូវ​បុគ្គល​អ្នក​សេព​នូវ​អព្យាបាទ​ថា បុគ្គល​នេះ​ ធ្ងន់​ក្នុង​អព្យាបាទ​ ដេក​ត្រាំ​ក្នុង​អព្យាបាទ ចុះចិត្តស៊ប់​ក្នុង​អព្យាបាទ ដឹង​នូវ​បុគ្គល​អ្នក​សេព​នូវ​ថីនមិទ្ធៈ​ថា​ បុគ្គល​នេះ ធ្ងន់​ក្នុង​ថីនមិទ្ធៈ ដេក​ត្រាំ​ក្នុង​ថីនមិទ្ធៈ ចុះចិត្តស៊ប់​ក្នុង​ថីនមិទ្ធៈ​ ដឹង​នូវ​បុគ្គល​អ្នក​សេព​នូវ​អាលោក​សញ្ញា​ថា បុគ្គល​នេះ​ ធ្ងន់​ក្នុង​អាលោក​សញ្ញា​ ដេក​ត្រាំ​ក្នុង​អាលោក​សញ្ញា ចុះចិត្តស៊ប់​ក្នុង​អាលោក​សញ្ញា នេះ​ឈ្មោះថា អាសយ​ធម៌​របស់​ពួក​សត្វ។
 [២៧៩​] អនុ​សយ​ធម៌​របស់​សត្វ តើ​ដូចម្ដេច។ អនុ​សយ​ធម៌ ៧ គឺ​កាមរាគានុស័យ ១ បដិ​ឃានុ​ស័យ ១ មា​នា​នុ​ស័យ ១ ទិ​ដ្ឋានុ​ស័យ ១ វិ​ចិ​កិ​ច្ឆា​នុ​ស័យ ១ ភវ​រាគានុស័យ ១ អវិ​ជ្ជានុ​ស័យ ១ អារម្មណ៍​ណា មាន​សភាព​គួរ​ស្រឡាញ់ គួរ​ត្រេកអរ​ក្នុង​លោក កាម​រា​គានុ​ស័យ​របស់​ពួក​សត្វ រមែង​ដេក​ត្រាំ​ក្នុង​អារម្មណ៍​នោះ​ អារម្មណ៍​ណា មាន​សភាព​មិន​គួរ​ស្រឡាញ់ មិន​គួរ​ត្រេកអរ​ក្នុង​លោក​ បដិ​ឃានុ​ស័យ​របស់​ពួក​សត្វ រមែង​ដេក​ត្រាំ​ក្នុង​អារម្មណ៍​នោះ​ អវិជ្ជា​តែង​ជាប់​តាម​ក្នុង​ធម៌​ទាំងពីរ​នេះ ឯមានះ ទិដ្ឋិ និង​វិចិកិច្ឆា ដែល​ឋិតនៅ​ជាមួយនឹង​អវិជ្ជា​នោះ​ អ្នកប្រាជ្ញ​គប្បី​យល់តាម​ន័យ ដូច​បាន​ពោល​មកនេះ​ឯង នេះ​ឈ្មោះថា​អនុ​សយ​ធម៌​របស់​ពួក​សត្វ។
ថយ | ទំព័រទី ២៧៨ | បន្ទាប់
ID: 637361478973914429
ទៅកាន់ទំព័រ៖