ព្រះត្រៃបិដក ភាគ ៦៩

ត្រូវ​ដឹង​ច្បាស់​ថា គតិ​ប្រកបដោយ​អាមិសៈ ត្រូវ​ដឹង​ច្បាស់​ថា ការ​កើតឡើង​ប្រកបដោយ​អាមិសៈ​ ត្រូវ​ដឹង​ច្បាស់​ថា ការប្រព្រឹត្តិ​ទៅ​នៃ​វិបាក ប្រកបដោយ​អាមិសៈ ត្រូវ​ដឹង​ច្បាស់​ថា ជាតិ​ប្រកបដោយ​អាមិសៈ​ ត្រូវ​ដឹង​ច្បាស់​ថា ជរា​ប្រកបដោយ​អាមិសៈ ត្រូវ​ដឹង​ច្បាស់​ថា ព្យាធិ​ប្រកបដោយ​អាមិសៈ​ ត្រូវ​ដឹង​ច្បាស់​ថា មរណៈ​ប្រកបដោយ​អាមិសៈ ត្រូវ​ដឹង​ច្បាស់​ថា សេចក្តី​សោក​ប្រកបដោយ​អាមិសៈ​ ត្រូវ​ដឹង​ច្បាស់​ថា សេចក្តី​ខ្សឹកខ្សួល​ប្រកបដោយ​អាមិសៈ ត្រូវ​ដឹង​ច្បាស់​ថា សេចក្តី​តានតឹង​ប្រកបដោយ​អាមិសៈ។
 [២៥​] បុគ្គល​ត្រូវ​ដឹង​ច្បាស់​ថា​ ការ​មិនបាន​កើតឡើង​មិន​ប្រកបដោយ​អាមិសៈ ត្រូវ​ដឹង​ច្បាស់​ថា ការ​មិនបាន​ប្រព្រឹត្តិ​ទៅ​ មិន​ប្រកបដោយ​អាមិសៈ ត្រូវ​ដឹង​ច្បាស់​ថា ការ​មិនបាន​កំណត់​ (នូវ​សង្ខារ​) មិន​ប្រកបដោយ​អាមិសៈ ត្រូវ​ដឹង​ច្បាស់​ថា ការ​មិន​ប្រមូល​មក​ គឺ​កម្ម​ដែល​មិនមែន​ជាហេតុ​នៃ​បដិសន្ធិ​តទៅទៀត មិន​ប្រកបដោយ​អាមិសៈ ត្រូវ​ដឹង​ច្បាស់​ថា​ ការ​មិន​មាន​បដិសន្ធិ​មិន​ប្រកបដោយ​អាមិសៈ ត្រូវ​ដឹង​ច្បាស់​ថា ការ​មិន​មាន​គតិ​មិន​ប្រកបដោយ​អាមិសៈ​ ត្រូវ​ដឹង​ច្បាស់​ថា ការ​មិនបាន​កើត មិន​ប្រកបដោយ​អាមិសៈ ត្រូវ​ដឹង​ច្បាស់​ថា ការ​មិនបាន​ប្រព្រឹត្តិ​ទៅ​នៃ​វិបាក​ មិន​ប្រកបដោយ​អាមិសៈ ត្រូវ​ដឹង​ច្បាស់​ថា ការ​មិន​មាន​ជាតិ មិន​ប្រកបដោយ​អាមិសៈ​ ត្រូវ​ដឹង​ច្បាស់​ថា ការ​មិន​មាន​ជរា មិន​ប្រកបដោយ​អាមិសៈ
ថយ | ទំព័រទី ២៨ | បន្ទាប់
ID: 637358717573091878
ទៅកាន់ទំព័រ៖