ព្រះត្រៃបិដក ភាគ ៦៩
នេះឈ្មោះថា អធ្យាស្រ័យរបស់ពួកសត្វ។
[២៨២] ពួកសត្វដែលឥតភ័ព្វ តើដូចម្ដេច។ ពួកសត្វណាដែលប្រកបដោយទំនប់គឺកម្ម ប្រកបដោយទំនប់គឺកិលេស ប្រកបដោយទំនប់គឺវិបាក ជាសត្វមិនមានសទ្ធា មិនមានឆន្ទៈ ឥតប្រាជ្ញា មិនគួរដើម្បីចុះកាន់និយាមៈ (គន្លង) ដែលត្រឹមត្រូវក្នុងកុសលធម៌ទាំងឡាយ ពួកសត្វទាំងនេះ ឈ្មោះថាអ្នកឥតភ័ព្វ។
[២៨៣] ពួកសត្វដែលមានភ័ព្វ តើដូចម្ដេច។ ពួកសត្វណា ដែលមិនប្រកបដោយទំនប់គឺកម្ម មិនប្រកបដោយទំនប់គឺកិលេស មិនប្រកបដោយទំនប់គឺវិបាក ជាសត្វមានសទ្ធា មានឆន្ទៈ មានប្រាជ្ញា គួរដើម្បីចុះកាន់និយាមៈ (គន្លង) ដែលត្រឹមត្រូវក្នុងកុសលធម៌ទាំងឡាយ ពួកសត្វទាំងនេះ ឈ្មោះថាអ្នកមានភ័ព្វ នេះឈ្មោះថា សត្តាសយានុសយញ្ញាណ របស់ព្រះតថាគត។
[២៨៤] មយកប្បាដិហិរយញ្ញាណ របស់ព្រះតថាគត តើដូចម្ដេច។ ព្រះតថាគតទ្រង់ធ្វើយមកប្បាដិហារ្យ ដែលមិនទួទៅដល់ពួកសាវ័កក្នុងលោកនេះ គឺគំនរភ្លើងចេញអំពីព្រះកាយខាងលើ ធ្នារទឹកចេញអំពីព្រះកាយខាងក្រោម គំនរភ្លើងចេញអំពីព្រះកាយខាងក្រោម
ID: 637361479782144061
ទៅកាន់ទំព័រ៖