ព្រះត្រៃបិដក ភាគ ៦៩

ធ្នារទឹក​ចេញ​អំពី​ព្រះ​កាយ​ខាងលើ​ គំនរ​ភ្លើង​ចេញ​អំពី​ព្រះ​កាយ​ខាងមុខ ធ្នារទឹក​ចេញ​អំពី​ព្រះ​កាយ​ខាងក្រោយ​ គំនរ​ភ្លើង​ចេញ​អំពី​ព្រះ​កាយ​ខាងក្រោយ ធ្នារទឹក​ចេញ​អំពី​ព្រះ​កាយ​ខាង​មុខ​ គំនរ​ភ្លើង​ចេញ​អំពី​ព្រះនេត្រ​ខាងស្ដាំ ធ្នារទឹក​ចេញ​អំពី​ព្រះនេត្រ​ខាងឆ្វេង​ ​; គំនរ​ភ្លើង​ចេញ​អំពី​ព្រះនេត្រ​ខាងឆ្វេង​ ធ្នារទឹក​ចេញ​អំពី​ព្រះនេត្រ​ខាងស្ដាំ គំនរ​ភ្លើង​ចេញ​អំពី​រន្ធ​ព្រះ​កាណ៌​ខាងស្ដាំ ធ្នារទឹក​ចេញ​អំពី​រន្ធ​ព្រះកាណ៌​ខាងឆ្វេង​ គំនរ​ភ្លើង​ចេញ​អំពី​រន្ធ​ព្រះ​កាណ៌​ខាងឆ្វេង​ ធ្នារទឹក​ចេញ​អំពី​រន្ធ​ព្រះ​កា​ណ៌​ខាងស្ដាំ​ គំនរ​ភ្លើង​ចេញ​អំពី​រន្ធ​ព្រះ​នាសិកា​ខាងស្ដាំ ធ្នារទឹក​ចេញ​អំពី​រន្ធ​ព្រះ​នាសិកា​ខាងឆ្វេង​ គំនរ​ភ្លើង​ចេញ​អំពី​រន្ធ​ព្រះ​នាសិកា​ខាងឆ្វេង ធ្នារទឹក​ចេញ​អំពី​រន្ធ​ព្រះ​នាសិកា​ខាងស្ដាំ គំនរ​ភ្លើង​ចេញ​អំពី​ចង្កួយ​ព្រះ​អង្សា​ខាងស្ដាំ​ ធ្នារទឹក​ចេញ​អំពី​ចង្កួយ​ព្រះ​អង្សា​ខាងឆ្វេង​ គំនរ​ភ្លើង​ចេញ​អំពី​ចង្កួយ​ព្រះ​អង្សា​ខាងឆ្វេង ធ្នារទឹក​ចេញ​អំពី​ចង្កួយ​ព្រះ​អង្សា​ខាងស្ដាំ
ថយ | ទំព័រទី ២៨១ | បន្ទាប់
ID: 637361480132189873
ទៅកាន់ទំព័រ៖