ព្រះត្រៃបិដក ភាគ ៦៩

គំនរ​ភ្លើង​ចេញ​អំពី​ព្រះហស្ដ​ខាងស្ដាំ​ ធ្នារទឹក​ចេញ​អំពី​ព្រះហស្ដ​ខាងឆ្វេង​ គំនរ​ភ្លើង​ចេញ​អំពី​ព្រះហស្ដ​ខាងឆ្វេង ធ្នារទឹក​ចេញ​អំពី​ព្រះហស្ដ​ខាងស្ដាំ គំនរ​ភ្លើង​ចេញ​អំពី​ខាង​ខាងស្ដាំ ធ្នារទឹក​ចេញ​អំពី​ខាង​ខាងឆ្វេង​ គំនរ​ភ្លើង​ចេញ​អំពី​ខាង​ខាងឆ្វេង ធ្នារទឹក​ចេញ​អំពី​ខាង​ខាងស្ដាំ គំនរ​ភ្លើង​ចេញ​អំពី​ព្រះបាទ​ខាងស្ដាំ​ ធ្នារទឹក​ចេញ​អំពី​ព្រះបាទ​ខាងឆ្វេង​ គំនរ​ភ្លើង​ចេញ​អំពី​ព្រះបាទ​ខាងឆ្វេង ធ្នារទឹក​ចេញ​អំ​ពី​ព្រះបាទ​ខាងស្ដាំ​ គំនរ​ភ្លើង​ចេញ​អំពី​ព្រះ​អង្គុលី​មួយ​ៗ ធ្នារទឹក​ចេញ​អំពី​ចន្លោះ​នៃ​ព្រះ​អង្គុលី​ គំនរ​ភ្លើង​ចេញ​អំពី​ចន្លោះ​នៃ​ព្រះ​អង្គុលី​ ធ្នារទឹក​ចេញ​អំពី​ព្រះ​អង្គុលី​មួយ​ៗ គំនរ​ភ្លើង​ចេញ​អំពី​ព្រះ​លោមា​មួយ​ៗ ធ្នារទឹក​ចេញ​អំពី​ព្រះ​លោមា​មួយ​ៗ គំនរ​ភ្លើង​ចេញ​អំពី​រណ្ដៅ​ព្រះ​លោមា​មួយ​ៗ ធ្នារទឹក​ចេញ​អំពី​រណ្ដៅ​ព្រះ​លោមា​ (ព្រះមានព្រះភាគ​ទ្រង់​បញ្ចេញ​) នូវ​ព្រះ​ឆព្វណ្ណរង្សី​ខៀវ លឿង
ថយ | ទំព័រទី ២៨២ | បន្ទាប់
ID: 637361480466920688
ទៅកាន់ទំព័រ៖